ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០”
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៨:២៩ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០”
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរជម្រាបជូនដែរថា ដើម្បីបន្ដបេសកកម្មពីរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ក្នុងការជំរុញឱ្យមានកំណើននៃការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេស, រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយថាមវន្ត និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលបានកំណត់ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅបង្កើនការចូលរួមក្នុងកំណើនសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាត្រៀមខ្លួនឱ្យបានរឹងមាំ សម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ខាងមុខ៕
Phnom Penh: On Monday morning, June 22, 2026, H.E. Chhay Rithisen, Minister of Rural Development, attended a discussion meeting on the “Draft National Strategy on the Development of Micro, Small and Medium Enterprises 2026–2030,” under the high presidency of H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, and Chair of the Economic and Financial Policy Committee, at the headquarters of the Ministry of Economy and Finance.
It should be informed that, to continue the mission from the Royal Government in the 6th mandate in promoting the growth of MSME development in the country, the Royal Government in the 7th mandate, under the dynamic and principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, has paid and is paying close attention to addressing the various challenges faced by MSMEs, especially through the Pentagonal Strategy, Phase I, which sets MSME uplift and the development of the informal economy as priorities to increase their contribution to economic growth—aiming to realize the vision of becoming a high-income country by 2050, as well as to be well prepared for graduation from the group of least developed countries in 2029.

