ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣”
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៧:០៧ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣”
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ជាកិច្ចចាប់ផ្ដើម ក្រោយបទបង្ហាញរបស់លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងស្ថិតិរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់មួយចំនួនបន្ថែមទៀតផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះធាតុចូលដ៏មានសារៈសំខាន់ពីអង្គប្រជុំ និងបានផ្ដល់អនុសាសន៍ជូនដល់ក្រុមការងារចំពោះកិច្ច ដាក់បញ្ចូលធាតុចូលទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីឱ្យផែនការយុទ្ធសាស្ដ្រនេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានជាក់ស្ដែង និងសម្រេចបានដោយជោគជ័យ ឆ្លើយតបទៅនឹងគោលដៅនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។
សូមជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ក្នុងគោលបំណងបង្កើនការតភ្ជាប់បណ្ដាញផ្លូវជនបទនៅទូទាំងប្រទេសឱ្យមានភាពប្រទាក់ក្រឡា ប្រកបដោយភាពធន់ និងមានការគ្រប់គ្រងដោយប្រសិទ្ធភាព និងនវានុវត្តន៍ ដែលជាការរួមចំណែកធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Monday afternoon, June 22, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the draft “Rural Road Infrastructure Development Strategic Plan 2026–2033.” The meeting was attended by the Permanent Secretary of State, Excellencies, Ladies and Gentlemen of the leadership level, and technical officials of the Ministry of Rural Development.
At the outset, after the presentation by Mr. Peng Sambo, Director of the Department of Planning and Statistics, the meeting carefully reviewed and discussed the draft Rural Road Infrastructure Development Strategic Plan 2026–2033 that the working group had prepared, and also provided a number of additional important inputs. At the same time, H.E. the Minister expressed thanks for the important inputs from the meeting and gave recommendations to the working group to incorporate all inputs in order to fill gaps, so that this strategic plan will be comprehensive, practically implementable, and successfully achieved, in response to the targets of the National Policy on Rural Development 2025–2035.
Please also be informed that the Ministry of Rural Development has been and is preparing the Rural Road Infrastructure Development Strategic Plan 2026–2033 with the objective of increasing the connectivity of the rural road network nationwide to be well‑interlinked, resilient, and effectively and innovatively managed contributing to the realization of Phase I of the Pentagonal Strategy of the Royal Government in the 7th legislature of the National Assembly, under the continued principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
