ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦
- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៨:៣១ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានវិសាខា។
គួរជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នេះ មានក្រុមកីឡាករចូលរួមប្រគួតសរុបចំនួន ៦៤ក្រុម ហើយព្រឹត្តិការណ៍នេះត្រូវបាន រៀបចំការរៀបចំឡើងក្រោមមូលបទ “សាមគ្គីភាព ជាតិរឹងមាំ” ដែលជាមូលបទមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីសាមគ្គីជាតិ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការរួមចំណែកក្នុងការការពារជាតិ មាតុភូមិ ជាពិសេសការគាំទ្រចំពោះវីរៈកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ព្រមទាំងជាការជំរុញទឹកចិត្តយុវជនឱ្យចូលរួមការងារសង្គមតាមរយៈវិស័យកីឡា៕
Phnom Penh: On the afternoon of Saturday, June 6, 2026, H.E. Chhay Rithisen, Minister of Rural Development and a member of the Standing Committee of the Union of Youth Federations of Cambodia (UYFC), joined the opening ceremony of the 9th SOCCER LEAGUE 2026. The event was held under the high presidency of H.E. Hun Many, Deputy Prime Minister, Minister of Civil Service, and President of the UYFC, at Visakha Stadium.
This year’s tournament features 64 participating teams and is organized under the theme “Unity for a Strong Nation.” The motto underscores national solidarity and a strong commitment to contributing to the defense of the motherland especially by expressing support for frontline armed forces serving along the border while inspiring youth to engage in community service through sports.
