เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ

ចែលរំលែក
1 6

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីសម្ពោធដែលប្រារព្ធឡើងនាឱកាសនេះ គឺជាការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា មានកម្ពស់ ៣ជាន់ មានបន្ទប់សិក្សាចំនួន ១៨បន្ទប់ និងសមិទ្ធផលនានាជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង ដែលជាទឹកដីជនបទមួយក្នុងខេត្តពោធិ៍សាត់ និងធ្លាប់ជាទឹកដីសមរភូមិសង្គ្រាម ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព និងក្លាយជាធនធានមនុស្សដ៏ចាំបាច់សម្រាប់អភិវឌ្ឍន៍សង្គមជាតិ៕

1 6 2 4 3 5 4 5 5 10 6 6 9 2 1 9 3 1 9 6 10 9 14 1 14 2 14 3 14 4 15 1 16 17 18 1 18 2 18 3 18 4 18 7 18 9 18 10 18 11 18 12 18 13 18 14 18 15 18 18 18 19 18 20 18 21 DSC 1332 DSC 3665 DSC 3666

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522