เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពស្ពានឈើទ្រុឌទ្រោមមួយកន្លែងឆ្លងកាត់ទំនប់ស្ទឹងកែវ មានប្រវែង ៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅខេត្តកំពត

ចែលរំលែក
DJI 0501

ខេត្តកំពត ៖ នាថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និមន្ដ្រីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពស្ពានឈើមួយកន្លែងឆ្លងកាត់ទំនប់ស្ទឹងកែវ មានប្រវែង ៥០ម៉ែត្រ  ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹឈូ ខេត្តកំពត។ ស្ពានឈើនេះ មានអាយុកាលច្រើនឆ្នាំមកហើយ និងត្រូវបានជួសជុលប្រើប្រាស់ឡើងវិញក្នុងអំឡុងឆ្នាំ២០២២ បច្ចុប្បន្ន ស្ពានមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលធ្វើឱ្យប្រជាជនក្នុងឃុំចំនួន៣  គឺឃុំស្ទឹងកែវ ឃុំព្រៃថ្នង និងឃុំថ្មី នៃស្រុកទឺកឈូ  សរុបប្រមាណ ៥ ៧៤៦ គ្រួសារ ស្មើនឹង ២៤ ៨៤២ នាក់ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសពិបាកក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ក្នុងតំបន់កសិឧស្សាហកម្មនៅប៉ែកខាងជើងឆៀងខាងលិច នៃស្រុកទឹកឈូ មកកាន់ទីរួមខេត្តកំពត។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ និងបានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បណ្ដាញគមនាគមន៍ជនបទ រួមមានផ្លូវ ស្ពាន ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល និងក្នុងការធ្វើដំណើរទៅទទួលយកសេវាសាធារណៈ រួមមានមន្ទីរពេទ្យ វត្តអារាម សាលារៀន និងសេវាផ្សេងៗទៀត បានឆាប់រហ័ស ចំណេញទាំងពេលវេលា និងថវិកា។  មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សារចនាប្លង់លម្អិត  ដើម្បីសាងសង់ជាស្ពានថ្មីជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០២៥នេះ ឬនៅឆ្នាំ២០២៦ ខាងមុខ។

 

ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលបានចាត់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការចុះមកដោះស្រាយការលំបាកតាមសំណូមពរប្រជាពលរដ្ឋ ហើយពួកគាត់សង្ឃឹមថា ជីវភាពរស់នៅរបស់ពួកគាត់នឹងប្រសើរឡើង ជាពិសេសពួកគាត់លែងភ័យខ្លាចពេលធ្វើដំណើរ និងដឹកជញ្ជូនកសិផល ឆ្លងកាត់ស្ពាននេះទៀតហើយ៕

1 18 scaled 2 17 3 16

DJI 0485 1
DCIM103MEDIADJI_0485.JPG
DJI 0491 1
DCIM103MEDIADJI_0491.JPG
DJI 0501
DCIM103MEDIADJI_0501.JPG

DSC 5035 scaled DSC 5041 scaled DSC 5048 scaled DSC 5074 scaled DSC 5124 DSC 5151 DSC 5163 DSC 5167 scaled DSC 5185 scaled DSC 5194 DSC 5206 scaled

DSC 5214 1
DCIM103MEDIADJI_0467.JPG
DSC 5214 2
DCIM103MEDIADJI_0450.JPG
DSC 5214 3
DCIM103MEDIADJI_0452.JPG
DSC 5214 4
DCIM103MEDIADJI_0455.JPG

DSC 5214 5 scaled DSC 5214 6 scaled DSC 5214 7 scaled DSC 5214 8 scaled DSC 5214 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522