เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោម នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម និងពិនិត្យសមិទ្ធផលរបស់អង្គការករុណាបាត់ដំបងក្នុងខេត្តកំពង់ឆ្នាំង

ចែលរំលែក
DSC 6298

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមអនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម រួមមាន៖

ទី១ អញ្ជើញពិនិត្យផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែង ៤,២០គីឡូម៉ែត្រ ស្ថិតនៅលើទំនប់តាកុយ ភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យនាយកដ្ឋានផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដាក់ផែនការសាងសង់ជាផ្លូវក្រាលបេតុង។
ទី២ អញ្ជើញពិនិត្យផ្លូវល្បាយដីស មានប្រវែង ២៣,១ គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅដល់ភូមិដងទង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលផ្លូវនេះមានទំហំតូចចង្អៀត និងមានការខូចខាតធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៤ ៣៤៧គ្រួសារ ពិបាកធ្វើដំណើរដឹកកសិផល និងការទទួលសេវាសាធារណៈផ្សេងៗ។ នៅលើខ្សែផ្លូវនេះមានស្ពានចាស់ទ្រុឌទ្រោមចំនួន ៥កន្លែង ស្ពានខ្លះសាងសង់ពីឈើដែលមានសភាពទ្រុឌទ្រោមខ្លាំងប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បាន។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំនាយកដ្ឋានផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដាក់ផែនការស្ថាបនាស្ពានទាំង ៥កន្លែងនេះ ជាស្ពានបេតុង ក្នុងក្របខ័ណ្ឌគម្រោងកែលម្អបណ្ដាញតភ្ជាប់ផ្លូវជនបទប្រកបដោយចីរភាព (SRCIP)។

បន្ទាប់ពីបានពិនិត្យស្ថានភាពទាំងពីរខ្សែ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញបន្ដចុះពិនិត្យវឌ្ឍនភាព និងសមិទ្ធផលនានារបស់អង្គការករុណាបាត់ដំបង ស្ថិតនៅក្នុងភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ អង្គការករុណាបាត់ដំបង មានកសិករទទួលផលសរុប ១០៧នាក់ ដោយអង្គការបានបណ្តុះបណ្តាលទៅលើបច្ចេកទេសនៃការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម និងបច្ចេកទេសចិញ្ចឹមសត្វរួមមាន គោ មាន់ ជ្រូក និងត្រី, បានផ្តល់នូវសម្ភារធ្វើកសិកម្ម និងគ្រាប់ពូជ, ផ្តល់ឧបករណ៍កំចាត់ស្មៅក្នុងស្រែ, រោងកំប៉ុស្តខ្នាតតូច, ផ្តល់ម៉ាស៊ីនបូមទឹកខ្នាតតូច, ផ្តល់ឧបករណ៍ដាំគ្រាប់ស្រូវ, និងម៉ាស៊ីនកិនស្រូវសហគមន៍ ព្រមទាំងជួយបង្ហាត់បង្រៀនជនមានពិការភាព កុមារអូទីសឹម និងកុមារអនាថាជាដើម ។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវ និងពិនិត្យសមិទ្ធផលរបស់អង្គការ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការវិនិយោគសាធារណៈ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ ដើម្បីបង្កលក្ខណងាយស្រួលដល់ការធ្វើដំណើរទៅទទួលសេវាសាធារណៈផ្សេងៗ ជាពិសេសការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស, ការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិត ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសហគមន៍តំបន់ជនបទឱ្យមានភាពស៊ីវិល័យ ផាសុកភាព និងមានកិត្យានុភាពល្អប្រសើរ៕

1 9 scaled 2 9 scaled 3 9 scaled 4 10 scaled 5 9 scaled DJI 0692 DJI 0698 DJI 0714 DJI 0718 DJI 0732 DJI 0746 DJI 0756 DJI 0760 DSC 5791 scaled DSC 5797 scaled DSC 5803 scaled DSC 5806 scaled DSC 5822 scaled DSC 5827 scaled DSC 5833 scaled DSC 5950 scaled DSC 5954 scaled DSC 5957 scaled DSC 5962 scaled DSC 5964 scaled DSC 5968 scaled DSC 5979 scaled DSC 5993 scaled DSC 6032 scaled DSC 6045 scaled DSC 6055 DSC 6067 scaled DSC 6090 scaled DSC 6107 scaled DSC 6109 scaled DSC 6119 scaled DSC 6130 scaled DSC 6132 scaled 1 10 scaled 2 10 scaled 3 10 scaled 4 11 scaled 5 10 scaled 6 9 7 8 8 9 scaled DSC 6158 scaled DSC 6198 scaled DSC 6200 scaled DSC 6224 scaled DSC 6228 DSC 6233 scaled DSC 6235 scaled DSC 6236 scaled DSC 6252 scaled DSC 6257 scaled DSC 6276 scaled DSC 6288 scaled DSC 6298 scaled DSC 6305 DSC 6315 scaled DSC 6321 scaled DSC 6334 scaled DSC 6342 scaled DSC 6345 scaled DSC 6347 scaled DSC 6391 scaled dsc 6396 dsc 63912

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522