เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សំណង់សិល្បការ្យជនបទ ប្រព័ន្ធទឹកស្អាតជនបទ អនាម័យជនបទ ភូមិគំរូ ជនបទ និងសហគមន៍ជនបទ

ចែលរំលែក
1 7

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សំណង់សិល្បការ្យជនបទ ប្រព័ន្ធទឹកស្អាតជនបទ អនាម័យជនបទ ភូមិគំរូជនបទ និងសហគមន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក  អគ្គនាយករង និងប្រធាននាយកដ្ឋាន ដែលជាសមាភាពនៃគណៈកម្មការនេះ។

 

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់អាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅជំរុញកម្ពុជាឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូល ខ្ពស់នៅឆ្នាំ ២០៥០។ ដើម្បីចូលរួមជាមួយយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យគឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅបង្កើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រនិងរស់នៅប្រកបដោយសុខុមាលភាព តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ, ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងការអភិវឌ្ឍន៍សហគមន៍ ដោយធានាបាននូវគុណភាព ប្រកបដោយភាពធន់ និងមាននិរន្តរភាពនៃការប្រើប្រាស់ ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម ៖

  ត្រូវបន្តត្រួតពិនិត្យបរិមាណ និងគុណភាពបទដ្ឋានបច្ចេកទេស ព្រមទាំងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសដែលមានស្រាប់ និងរៀបចំបទដ្ឋានបច្ចេកទេសថ្មីដែលជាតម្រូវការ

  ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរការគាំទ្រលើការងារ ធ្វើបច្ចុប្បន្នភាព និងរៀបចំបទដ្ឋានបច្ចេកទេសថ្មីៗ

  ត្រូវជំរុញពង្រីកការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីបទដ្ឋានបច្ចេកទេសបានរៀបចំរួចរាល់ដល់មន្ដ្រីបច្ចេកទេស និងគ្រប់ភាគីពាក់ព័ន្ធដើម្បីបង្កើនការយល់ដឹង និងអនុវត្តប្រកបដោយប្រសិទ្ធភាព

  ត្រូវរៀបចំការបណ្ដុះបណ្ដាលជូនដល់ប្រជាពលរដ្ឋដែលជាជនបង្គោល ឱ្យទទួលបានចំណេះដឹង និង សហការ ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់បានយូរអង្វែង

  ត្រូវសិក្សា ស្រាវជ្រាវលើឯកសារនានាសម្រាប់ការរៀបចំភូមិគំរូ

  បន្តតាមដាន និងត្រួតពិនិត្យលើការអនុវត្តបទដ្ឋានបច្ចេកទេសឱ្យមានប្រសិទ្ធភាពខ្ពស់

  ត្រូវដាក់បញ្ចូលនូវបទដ្ឋានបច្ចេកទេសដែលរៀបចំរួចទាំងអស់ចូលទៅក្នុងប្រព័ន្ធអេឡិចត្រូនិចរបស់ក្រសួង ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕

1 7 scaled 2 7 scaled 3 7 scaled 4 7 scaled 5 6 scaled 6 7 scaled 7 6 scaled 8 6 scaled 9 7 scaled 10 7 scaled 11 6 scaled 12 6 scaled 13 6 scaled 14 6 scaled 15 3 scaled 17 2 scaled 18 1 scaled 410A1952 scaled 410A1964 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522