เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ “ទីក្រុងមេគង្គឃី”

ចែលរំលែក
11 9

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ “ទីក្រុងមេគង្គឃី” (Mekong Quay City) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

គួរជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ទីក្រុងមេគង្គឃី នឹងត្រូវអនុវត្តលើផ្ទៃដីទំហំប្រមាណ ២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា ជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។ តាមរយៈគម្រោងនេះ ក្រុមហ៊ុននឹងរៀបចំសាងសង់ ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើបតាមដងទន្លេ, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ,  មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ព្រមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាលក្លាយខ្លួនជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អសោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ និងទន្លេព័ទ្ធជុំវិញ៕

1 11 scaled 2 9 scaled 3 10 scaled 4 11 scaled 5 12 scaled 6 11 scaled 7 13 scaled 8 10 scaled 9 11 scaled 10 12 scaled 11 9 scaled 12 9 scaled 13 11 scaled 14 9 scaled 15.1 scaled 15 7 scaled 16 3 scaled 17 5 scaled 18 5 scaled 19 8 scaled 20 4 scaled 21 4 scaled 22 3 scaled 23 5 scaled 24 2 scaled 25 4 scaled 26 4 scaled 27 4 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522