เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ

ចែលរំលែក
FB IMG 1693227502407

នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាត ដោយលោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក។ ទន្ទឹមគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើដូចខាងក្រោម៖

 

– ក្រសួងនឹងធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយគ្រោងនឹងរៀបចំនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ វិញ។

– ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និងប្រឹងប្រែង បំពេញភារៈកិច្ចឱ្យកាន់តែប្រសើរ។

– ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ មន្ត្រីដែលបម្រើការក្នុងនាយកដ្ឋានទាំងពីរ ត្រូវមានគោលការណ៍សមូហភាពជាធំ និងគោរពតាមឋានានុក្រម។

– បន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសមិទ្ធផលការងាររបស់ក្រសួង និងរាជរដ្ឋាភិបាល។

– ជំរុញការងារនាំពាក្យ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

– ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងនាយកដ្ឋាន ខំប្រឹងបំពេញការងារឱ្យបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់៕

 

FB IMG 1693227502407FB IMG 1693227512639FB IMG 1693227525622FB IMG 1693227529497FB IMG 1693227539816FB IMG 1693227542670

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522