ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ និងទស្សនកិច្ចសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ស្ថិតនៅក្នុងខេត្តសៀមរាប
- ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៤:៥០ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ និងទស្សនកិច្ចសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ស្ថិតនៅក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ ជាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) មានប្រវែង ៣,៣៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិស្រិតកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ទៅកាន់ភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ផ្លូវ១ខ្សែនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដោយក្នុងនោះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨៩៤គ្រួសារ ស្មើនឹង ៥ ២៥៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៦៨២គ្រួសារ ស្មើនឹង ១ ៥៧៦៨នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែមករា ឆ្នាំ២០២៦ សម្រេចវឌ្ឍនភាព ៩០% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។
ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញធ្វើទស្សនកិច្ចការអភិវឌ្ឍនានានៅក្នុងសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ស្ថិតនៅក្នុងភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងជ្រើសរើសជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៦។ សហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ២០១៤ បច្ចុប្បន្នសហគមន៍នេះមានសមាជិកសរុបចំនួន ២៩១គ្រួសារ ស្មើនឹង ៧៦១នាក់ មកពីភូមិចំនួន ១៦ភូមិ នៃឃុំ សង្កាត់ចំនួន ៥ ផ្សេងគ្នា។ សហគមន៍នេះ មានផ្ទៃដីដាំដុះសរុប ១៧,៦០ហិកតា ដោយមានការដាំដុះបន្លែជាច្រើនប្រភេទ រួមទាំងបន្លែស្លឹក បន្លែមើម បន្លែដើម និងបន្លែផ្លែ ដោយប្រើប្រាស់បច្ចេកទេសដាំដុះនៅក្នុងផ្ទះសំណាញ់ និងនៅទីវាល ដែលអាចផ្គត់ផ្គង់ទិន្នផលទៅកាន់ទីផ្សារបានចន្លោះពី ១,៥តោន ទៅ ៣តោន ក្នុង១ថ្ងៃ។ ក្រៅពីនោះ សហគមន៍បាននិងកំពុងបង្កើតជាខ្សែចង្វាក់ផលិតកម្មផ្សេងទៀត ដោយការចិញ្ចឹមមាន់ ការផលិតនិងលក់ជីធម្មជាតិ ព្រមទាំងមានការចងក្រងជាឥណទានសាច់ប្រាក់ផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រធានសហគមន៍ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីការជួយអន្ដរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជនបទ ដោយបច្ចុប្បន្នក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសហការគ្នាជាសហថាមពល ដែលហៅកាត់ថាក្រុមការងារ “ត្រី-វិស័យ” ធ្វើការជំរុញនិងអភិវឌ្ឍសហគមន៍នៅតំបន់ជនបទឱ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានស្វែងយល់អំពីតម្រូវការចាំបាច់នៅក្នុងសហគមន៍ដូចជា បង្គន់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍ និងតម្រូវការនានាផ្សេងទៀតឱ្យសហគមន៍មានការរីកចម្រើនបន្ថែមទៀតផងដែរ៕
Siem Reap: On Tuesday afternoon, June 16, 2026, H.E. Chhay Rithisen, Minister of Rural Development, together with ministry leaders, technical officials, and officers from the Siem Reap Provincial Department of Rural Development, inspected progress on the construction of a rural road paved with double‑bituminous surface treatment (DBST). The road is 3.35 km long and 6 m wide, linking Sret Kaeut Village, Kantraeng Commune, Prasat Bakong District, to Svay Sa Village, Chans Commune, Sout Nikom District, Siem Reap Province.
The road has actively supported local economic activity and daily travel for residents and students. Direct beneficiaries number 894 households (5,256 people), with an additional 2,682 households (15,768 people) benefiting indirectly. Construction began in January 2026, has reached 90% completion, and is scheduled to finish in July 2026. The project is being implemented by the Ministry of Rural Development under the Cambodia Agricultural Sector Diversification Project (CASDP), financed by the World Bank.
During the site visit, the Minister and accompanying delegation also visited development activities in the Kantraeng Ballang Rosmey Srey Samakki community, located in Bat Dangkao Village, Samraong Commune, Sout Nikom District, Siem Reap Province, which the Ministry plans to select as a model village for the 2026 project cycle. Recognized in 2014, the community currently comprises 291 households (761 people) drawn from 16 villages across five different communes/sangkats. It cultivates a total of 17.60 hectares, growing a wide variety of leafy, root, stem, and fruit vegetables using net‑house and open‑field techniques, supplying between 1.5 and 3 tons of produce per day to market. The community has also developed other value chains, including poultry raising, the production and sale of organic fertilizer, and a revolving cash‑credit scheme.
In his discussion with the community leadership, the Minister outlined the Royal Government’s coordinated interventions to drive rural development. At present, three ministries—the Ministry of Agriculture, Forestry and Fisheries; the Ministry of Water Resources and Meteorology; and the Ministry of Rural Development are working together as a “tri‑sector” task group to accelerate progress in rural communities. He also reviewed the community’s priority needs, such as household latrines, clean water supply, and other requirements to further enhance local development.











