เว็บหวยออนไลน์

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធាន PWG បានបើកកិច្ចប្រជុំប្រចាំក្រុមការងារបច្ចេកទេសថ្នាក់ខេត្តលើស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG)

ចែលរំលែក
photo 2023 09 26 11 05 59

ខេត្តក្រចេះ ៖ នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្តលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធាន PWG ដើម្បីត្រួតពិនិត្យការងារដូចខាងក្រោម៖

១. ពិនិត្យវឌ្ឍនភាពការងារទឹកស្អាត និងអនាម័យ ដែលបានអនុវត្តកន្លងមក ដោយខេត្តក្រចេះមានអត្រាគ្រប់ដណ្តប់ទឹកស្អាត ៨៤% និងអត្រាគ្របដណ្តប់អនាម័យ ៧៤%

២. ពិភាក្សាលើវិធីសាស្ត្រផ្ទៀងផ្ទាត់ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF)

៣. ការពន្លឿនផែនការ ODF តាមក្រុង

៤. បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត

៥. ចែករំលែកបទពិសោធន៍របស់ចៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ស្តីពីការពន្លឿន ODF តាមសង្កាត់ដែលអនុវត្តបានជោគជ័យកន្លងមក៕

photo 2023 09 26 11 05 29photo 2023 09 26 11 05 36photo 2023 09 26 11 05 59

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522