เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ចំនួន៤ខ្សែ ក្នុងខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2024 07 23 18 34 28

ខេត្តស្វាយរៀងនិង ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ចំនួន៤ខ្សែ ក្នុងខេត្តស្វាយរៀងនិងត្បូងឃ្មុំ រួមមាន ៖

 

១. គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន០២ខ្សែ ប្រវែងសរុប ១ ៥៤០ម៉ែត្រ ក្រាលបេតុង ១ខ្សែ ប្រវែង ៦០ម៉ែត្រ ស្ថានិងសំណង់សិល្បាការ្យមួយចំនួន ស្ថិតនៅក្នុងភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

២. គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន០១ខ្សែ ប្រវែង ៩ ៧០០ម៉ែត្រ សាងសង់ទំនប់បង្ហៀរប្រវែង ៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំនួន ២កន្លែង និងសំណង់សិល្បការ្យមួយចំនួន ភ្ជាប់ពីភូមិ៦ ឃុំព្រែកអាជី ទៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

 

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូន ដែលរស់នៅតាមបណ្តោយផ្លូវនោះ ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាមួយ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេសដោយបានឯកភាពទទួលយកនិងបញ្ចប់រយៈពេលធានាសុពលភាពតាមការស្នើសុំរបស់អ្នកទទួលការ ដោយគណ:កម្មការបានស្នើឱ្យក្រុមហ៊ុនដាំបង្គោលសុវត្ថិភាពចរាចរណ៍បន្ថែមទៀតនិងកែលំអរសោភ័ណ្ឌភាពផ្លូវផងដែរមុនបញ្ចប់ផងដែរ៕

photo 2024 07 23 18 33 19 photo 2024 07 23 18 33 45 photo 2024 07 23 18 33 56 photo 2024 07 23 18 34 11 photo 2024 07 23 18 34 28 photo 2024 07 23 18 34 38

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522