เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤- ២០៣០

ចែលរំលែក
photo 2024 09 18 15 21 22

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក សេក មុនី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំធំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន ព្រមទាំង ឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

 

សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នេះ មានគោលបំណងដើម្បី÷

១- ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) កើតចេញពីយានយន្តចំហេះ ដែលជាបុព្វហេតុចម្បងនៃការកើនឡើងឧស្ម័នផ្ទះកញ្ចក់ ដែលបណ្ដាលឲ្យមានការកើនឡើងកម្ដៅផែនដី ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះគុណភាពខ្យល់។ល។

២- ការផ្គត់ផ្គង់ និង

៣- ការការពារបរិស្ថាន ក៏ដូចជាការផ្ដល់ឱកាសឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យយានយន្តអគ្គិសនី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឲ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា៕

photo 2024 09 18 15 21 22 photo 2024 09 18 15 22 42 2 photo 2024 09 18 15 22 42 photo 2024 09 18 15 22 43

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522