เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពី “ស្ថានភាពទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម”

ចែលរំលែក
photo 2025 02 03 13 33 39 6

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក សេង អ៊ាមហ៊រ អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពី “ស្ថានភាពទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុប ២៦រូប។

 

កិច្ចប្រជុំបច្ចេកទេសខាងលើ មានគោលបំណង ដើម្បីស្វែងយល់ពីស្ថានភាពទឹក បញ្ហាប្រឈម និងការត្រៀមវិធានការដោះស្រាយបញ្ហាប្រឈមនានា៕

photo 2025 02 03 13 33 39 2 photo 2025 02 03 13 33 39 3 photo 2025 02 03 13 33 39 4 photo 2025 02 03 13 33 39 5 photo 2025 02 03 13 33 39 6 photo 2025 02 03 13 33 39

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522