เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានសាងសង់ផ្លូវចំនួន ២ទីតាំង នៅខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង

ចែលរំលែក
photo 2025 02 23 19 03 14

ខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ៖  នាថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានសាងសង់ផ្លូវចំនួន ២ទីតាំង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម កងទ័ពជើងគោក ដូចខាងក្រោម ៖

 

១. ទីតាំងទី១ ៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលសូភី ឃុំទួលសូភី ទៅភូមិសង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

 

២. ទីតាំងទី២ ៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ២០០ម៉ែត្រ និងផ្លូវ បេតុង ប្រវែង ៣០០ម៉ែត្រ ស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

 

ពិធីបេីកការដ្ឋាននេះ មានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃកងទ័ពជើងគោក ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រដ្ឋមន្រ្តី ក្រសួង អភិវឌ្ឍន៍ ជនបទ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានអំពាវនាវ និងសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក យោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារទាំងពីរទីតាំងខាងលើ៕

photo 2025 02 23 19 03 08 2 photo 2025 02 23 19 03 08 photo 2025 02 23 19 03 10 2 photo 2025 02 23 19 03 10 photo 2025 02 23 19 03 12 photo 2025 02 23 19 03 13 photo 2025 02 23 19 03 14 photo 2025 02 23 19 03 17 photo 2025 02 23 19 03 18 photo 2025 02 23 19 03 19 photo 2025 02 23 19 03 21 photo 2025 02 23 19 03 24 photo 2025 02 23 19 03 27 2 photo 2025 02 23 19 03 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522