ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម
- ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:៣០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានការចូលរួម ពីទីប្រឹក្សាក្រសួងចំនួន ៥ រូប។
