เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2025 03 27 12 12 13

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានរៀបចំវេទិកាសាធារណៈនៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយមានសមាសភាពអញ្ជើញចូលរួមមានពី លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋដែលអញ្ជើញមកពីតាមបណ្តាភូមិទាំង៧ នៃឃុំធ្លកវៀន សរុបចំនួន ១១៧នាក់ ស្រី ៥១នាក់ ។
ក្នុងពិធីជូបសំណេះសំណាលជាមួយអាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់
ឯកឧត្តមបណ្ឌិត នាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭកជាទីរាប់អាន និងពរសព្ទសាធុការពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ ព្រមទាំងសំណូមពរចំនួន៧ ចំណុចដល់សមាជិក សមាជិកា ដែលមានដូចជា៖
១. ខិតខំថែរក្សាការពារឲ្យបាននូវសន្តិភាព ពីព្រោះសន្តិភាពមានគុណតម្លៃយ៉ាងធំធេងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
២. ខិតខំអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
៣. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន បំផុសចលនាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យទៅទទួលការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានឱកាសការងារសមរម្យ។
៤. ជួយផ្សព្វផ្សាយ ពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមនៅតាមមូលដ្ឋានភូមិ ប្រកបដោយតម្លាភាព បរិយាបន្ន និង គណនេយ្យភាព។
៥.យកចិត្តទុកដាក់តាមដាន ក្តាប់ឲ្យបាននូវស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
៦. អាជ្ញាធរមូលដ្ឋានត្រូវខិតខំបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ឲ្យសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីតាមយន្តការក្រៅប្រព័ន្ធតុលាការ។
៧. អាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពនូវបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើលួច ឆក់ ប្លន់ អំពើហឹង្សា ការជួញដូរមនុស្សគ្រប់ប្រភេទ និងបទល្មើសផ្សេងៗ។
ក្នុងនោះអង្គវេទិកាសាធារណៈ បានទទួលនូវសំណួរ សំណូមពរ និងក្តីកង្វល់ សរុបមានចំនួន ៩ករណីរួមមានដូចជា ៖
– វិស័យដីធ្លីចំនួន ២ករណី
– វិស័យអគ្គិសនី ៤ករណី
– វិស័យកសិកម្ម ១ករណី
– វិស័យអភិវឌ្ឍន៍ជនបទ ២ករណី។
ជាលទ្ធផល ក្រុមការងារបានឆ្លើយបំភ្លឺនូវសំណួរ និងសំណូមពរ ចំនួន ៩ករណី ដោះស្រាយសំណូមពរបានចំនួន ៣ ករណី និងបន្តដោះស្រាយចំនួន ៦ករណី។

photo 2025 03 27 12 12 13 photo 2025 03 27 12 12 20 photo 2025 03 27 12 12 33 photo 2025 03 27 12 12 50 photo 2025 03 27 12 12 51 photo 2025 03 27 12 12 52 photo 2025 03 27 12 13 11 photo 2025 03 27 12 13 12 photo 2025 03 27 12 13 13 photo 2025 03 27 12 13 14 2 photo 2025 03 27 12 13 14 photo 2025 03 27 12 13 15 photo 2025 03 27 12 13 16 photo 2025 03 27 12 13 18

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522