เว็บหวยออนไลน์

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ នៅខេត្តពោធិ៍សាត់

ចែលរំលែក
photo 2024 11 12 15 36 33

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃអង្គារ ១២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីជំនាញរបស់នាយកដ្ឋានផ្លូវលំជនបទ និងថ្នាក់ដឹកនាំ មន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុប ១០៨ ១៦០ម៉ែត្រ និងសំណង់សិល្បការណ៍មួយចំនួន ស្ថិតក្នុងឃុំកណ្តៀង ឃុំស្រែស្តុក ឃុំកោះជុំ ឃុំបឹងបត់កណ្តាល ឃុំស្នាមព្រះ ឃុំត្រពាំងជង ឃុំបឹងខ្នារ ឃុំផ្ទះរុង ឃុំតាលោ ឃុំបាក់ជិញ្ចៀន  និងសង្កាត់ផ្ទះព្រៃ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវ៉ាញ ស្រុកតាលោសែនជ័យ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

 

បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវការថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវក្រាលកៅស៊ូ DBST ខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី២ ជាស្ថាបពរ៕

photo 2024 11 12 15 36 27 photo 2024 11 12 15 36 29 photo 2024 11 12 15 36 30 photo 2024 11 12 15 36 33 photo 2024 11 12 15 36 42 photo 2024 11 12 15 36 49 photo 2024 11 12 15 36 53 photo 2024 11 12 15 37 09 2 photo 2024 11 12 15 37 09 photo 2024 11 12 15 37 10 photo 2024 11 12 15 37 11 photo 2024 11 12 15 37 12 photo 2024 11 12 15 37 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522