เว็บหวยออนไลน์

ឯកឧត្ដម អ៉ិន ចន្ថា អញ្ជើញជាអធិបតីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) នៅខេត្តសៀមរាប

ចែលរំលែក
photo 2025 01 24 08 55 22

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ០១ខ្សែ មាន ៥កំណាត់ នៅក្នុងមជ្ឈមណ្ឌល ៣១៧ ភូមិតេជោ ស្ថិតនៅសង្កាត់បល័្លង្គ ស្រុករុនតាឯក ខេត្តសៀមរាប ។

អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននេះមាន តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងគ្រួសារយោធិនពិការ និងនិវត្តជន ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប។

 

ឯកឧត្ដម អ៉ិន ចន្ថា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់ចៅសង្កាត  ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងយោធិនរស់នៅសងខាងផ្លូវ ដោយម្នាក់ៗទទួលបានក្រមាមួយ  ។

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា ៖ ផ្លូវដែលកំពុងបើកឱ្យដំណើរការសាងសង់នាពេលនេះ មានប្រវែង ៣ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ដោយម្ខាងៗមានប្រវែង ១ម៉ែត្រ  អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ។

photo 2025 01 24 08 55 14 photo 2025 01 24 08 55 22 photo 2025 01 24 08 55 51 photo 2025 01 24 08 55 53 photo 2025 01 24 08 59 20 photo 2025 01 24 08 59 21 photo 2025 01 24 08 59 24 photo 2025 01 24 09 00 19 photo 2025 01 24 09 00 21 photo 2025 01 24 09 00 22

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522