เว็บหวยออนไลน์

ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ នៅខេត្តពោធិ៍សាត់

ចែលរំលែក
photo 2024 12 24 21 31 38

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ១០,២ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយកំណាត់ទី១ ប្រវែង ៥,១គីឡូម៉ែត្រ និងកំណាត់ទី២ ប្រវែង ៥,១គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួនស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ចក្នុងចំណុចដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ,តំណាងគណៈកម្មការ(គ.ត.វ) និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូនដែលរស់នៅទីនោះ ជាពិសេសបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ាជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ព្រមទាំងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានដើម្បីប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង។

 

ក្រោយពីបានចុះត្រួតពិនិត្យនិងវាយតម្លៃរួចមក គណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សា និងឯកភាពសម្រេចប្រគល់ និងទទួលយកការអនុវត្តគម្រោងខាងលើនេះដោយត្រឹមត្រូវតាមបច្ចេកទេសកំណត់៕

photo 2024 12 24 10 37 22 photo 2024 12 24 21 31 01 photo 2024 12 24 21 31 32 photo 2024 12 24 21 31 38 photo 2024 12 24 21 35 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522