ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុង ១ខ្សែ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
- ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៤:៤២ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុង ១ខ្សែ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុង ១ខ្សែ មានឈ្មោះ ព្រះអង្គធំ-សង្កែឡាក់ មានប្រវែង ១៤,៤៣គ.ម ទទឹង ៣ម៉ែត្រ តភ្ជាប់ភូមិចំនួនឫ៥ គឺភូមិព្រះអង្គធំ ភូមិពពេល ភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ និងភូមិតាពេញ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ចំនួន ៩៦៩គ្រួសារ ស្មើនឹង ៤១១៧នាក់ និងផ្ដល់ផលប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋចំនួន ១ ២៣៧គ្រួសារ ស្មើនឹង ៥ ៣៧០នាក់។ ខ្សែផ្លូវនេះត្រូវបានរំពឹងថានឹងបម្រើដល់ភ្ញៀវទេសចរណ៍គ្រប់ប្រភេទ ជាពិសេសអ្នកថ្មើរជើង អ្នកជិះកង់ ឬម៉ូតូកម្សាន្តទៅទីតាំងនានាក្នុងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិភ្នំគូលែន។ ខ្សែផ្លូវនេះត្រូវបានចាប់ផ្តើមសាងសង់នៅខែកញ្ញា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ៥១% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០២៦ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។ ក្នុងឱកាសពិនិត្យការដ្ឋាននោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
គួរជម្រាបជូនដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ត្រូវបានអនុវត្តដោយក្រសួងចំនួន ០២ គឺ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងធ្វើឱ្យប្រសើរទ្បើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន៕
Siem Reap Province: On Thursday morning, June 18, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior leaders, technical officials of the Ministry, and the Siem Reap Provincial Department of Rural Development, went to inspect the progress of the construction of one concrete road section named Preah Ang Thom–Sangkae Lak, 14.43 km long and 3 meters wide, connecting a total of five villages—Preah Ang Thom, Popeal, Khla Khmum, Sangkae Lak, and Ta Penh in Khnaeng Phnom Commune, Svay Leu District. This road directly serves 969 households, equal to 4,117 people, and indirectly benefits 1,237 households, equal to 5,370 people. The road is expected to serve tourists of all kinds, especially walkers, cyclists, and leisure motorcyclists traveling to various sites in the cultural and natural tourism area of Phnom Kulen. This road section began construction in September 2025, has currently achieved about 51% progress, and is planned to be completed in December 2026. It is implemented by the Ministry of Rural Development under the Cambodia Sustainable Landscape and Ecotourism Project (CSLEP), using co‑financing from the World Bank (WB). On that inspection occasion, the Minister also instructed the technical advisors and the construction implementers to carry out the works correctly in accordance with technical standards.
Please be informed that the Cambodia Sustainable Landscape and Ecotourism Project is implemented by two ministries—the Ministry of Environment and the Ministry of Rural Development—with the objectives of improving the management of protected areas, promoting opportunities for the development of ecotourism, and environmental management.
