ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅមជ្ឍមណ្ឌលភៀសសឹកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
- ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១២:៤៨ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅមជ្ឍមណ្ឌលភៀសសឹកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
[English Below] ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ៣ ៣១៨គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នស្ថិតក្នុងភូមិស្លក្រាម ដែលសម្តេចតេជោបានប្រសិទ្ធិនាមឈ្មោះថា”ភូមិរង់ចាំ” នៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕
Banteay Meanchey: On Tuesday morning, June 9, 2026, H.E. Chhay Rithisen, Minister of Rural Development, accompanied Samdech Akka Moha Sena Padei Techo Hun Sen, Acting Head of State and President of the Senate of the Kingdom of Cambodia, on a visit to meet and inquire after the well‑being of 3,318 displaced families staying at a temporary shelter center in Sla Kram Village named “Roung Cham Village” by Samdech Techo in Sla Kram Commune, Svay Chek District, Banteay Meanchey Province.
