ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ម៉ោង ១២:៥៤ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង មន្ដ្រីរាជការនៅទីស្ដីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយជាកិច្ចចាប់ផ្តើមជាការអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែឧសភា ដោយ ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ។ តាមរយៈរបាយការណ៍បានបង្ហាញឱ្យឃើញថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងប្រតិទិនការងារ ដែលបានកំណត់ និងតាមតម្រូវការការងារចាំបាច់នានាក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ច របស់ក្រសួង ដោយសម្រេចបានលទ្ធផលក្នុងខែប្រកបដោយភាពវិជ្ជមាន និងមានប្រសិទ្ធភាព។ អង្គប្រជុំ ក៏បានពិនិត្យនិងពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងរបាយការណ៍លើបញ្ហា និងការប្រឈមនានា ព្រមទាំងកំណត់ទិសដៅបន្តដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ រហូតធ្វើឱ្យសម្រេចបានសមិទ្ធផលស្របតាមផែនការដែលបានកំណត់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានជាបន្ដបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់កណ្តាល និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ឱ្យបន្តអនុវត្តតួនាទីភារកិច្ចឱ្យល្អ ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលដៅចូលរួមសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Tuesday morning, May 26, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review May’s work results and outline priorities for June 2026. The meeting was attended by the Permanent Secretary of State; senior ministry leaders; advisers to the Ministry; civil servants from the central administration; and representatives from all 25 capital–provincial Departments of Rural Development, both in person and via Zoom.
The meeting proceeded according to the planned agenda, beginning with the reading of the draft May progress report by Touch Siphat, Deputy Director General for Administration and Finance. The report showed that the Ministry actively implemented its duties in line with the approved action plan and work calendar, addressing necessary tasks within its mandate and achieving positive, effective results during the month. The meeting also reviewed and discussed in detail the draft report on issues and challenges, and set forward directions to further accelerate implementation and ensure successful delivery against planned targets.
On this occasion, the Minister expressed gratitude to the leadership and civil servants at all levels for responsibly and proactively carrying out their roles and duties, resulting in outcomes consistent with established plans. He also commended and highly valued the Ministry’s continued achievements in line with the Ministry’s strategic plan and the National Policy on Rural Development 2025–2035. Finally, the Minister provided several recommendations to guide leaders and officials at all levels—both at the central administration and at the capital–provincial departments to continue performing their responsibilities well, in order to deliver new achievements and contribute to the successful implementation of the Pentagonal Strategy–Phase I under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
