เว็บหวยออนไลน์

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមាសទី១ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ចែលរំលែក
photo 2025 06 17 13 56 05

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៧ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមាសទី១ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោកប្រធាន-អនុប្រធានមន្ទីរនិងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងចូលរួមចំនួន៣៧រូប។

 

កិច្ចប្រជុំខាងលើនេះមានគោលបំណងដើម្បីត្រួតពិនិត្យការអនុវត្តសកម្មភាពការងាររបស់មន្ទីរ និងបញ្ហាប្រឈម ដែលបានជួបប្រទះដើម្បីដោះស្រាយ ព្រមទាំងត្រៀមអនុវត្តនូវសកម្មភាពឆមាសទី២បន្តទៀត។

 

នៅក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានធ្វើការផ្តាំផ្ញើ និងពាំនាំនូវសារសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងការយកចិត្តទុកដាក់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយរំលចនូវការរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការធ្វើឱ្យសម្រេចបាននូវទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

 

មុននឹងបញ្ចប់ឯកឧត្ដមណ្ឌិត សៅ ជីវ័ន្ត បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់ការងារបន្តដូចខាងក្រោម៖

-បន្តពង្រឹងគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍នៅជនបទ

-សម្របសម្រួលនិងសហការអនុវត្តកម្មវិធីការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលឲ្យបានល្អ

-ត្រៀមលក្ខណ:ឆ្លើយតបនិងជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាផ្លូវ ស្ពាន និងសំណង់សិល្បការ្យនានាដែលរងការខូចខាតដោយទឹកជំនន់

-ពង្រឹងសណ្តាប់ធ្នាប់និងរបៀបរបបធ្វើការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទឲ្យបានល្អ

-បង្កើនការផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានកន្លងមកឲ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ

-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់មន្ទីរឲ្យបានរឹងមាំ៕

photo 2025 06 17 13 56 05 photo 2025 06 17 13 56 16 photo 2025 06 17 13 56 25 photo 2025 06 17 13 57 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522