เว็บหวยออนไลน์

ឯកត្ដម បាន បូរ័ត្ន   អញ្ជើញចូលរួមពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

ចែលរំលែក
photo 2025 03 04 17 53 44 3

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកត្ដម បាន បូរ័ត្ន  អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អមដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ដែលរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលតំណាងក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

photo 2025 03 04 17 53 44 2 photo 2025 03 04 17 53 44 3 photo 2025 03 04 17 53 44

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522