เว็บหวยออนไลน์

អបអរសាទរពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2026 02 04 11 59 09 3 1

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាមួយគ្នានោះ មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)សរុបចំនួនអ្នកចូលរួម ១៥៤៨នាក់។

បន្ទាប់ពីបានអនុវត្តនូវផែនការយុទ្ធសាស្ដ្ររបស់ខ្លួនពេញមួយឆ្នាំ២០២៥ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ តាមរយៈរបាយការណ៍វឌ្ឍនភាពការងារ និងការធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារដែលសម្រេចបាន តាមកម្មវិធីអាទិភាពទាំង ៥ ក្នុងឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចនូវលទ្ធផលការងារក្នុងឆ្នាំតាមកម្មវិធីអាទិភាពនីមួយៗគួរជាទីមោទនៈដូចខាងក្រោម៖

កម្មវិធីទី១៖ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រទាក់ក្រឡាប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ” សម្រេចបានលទ្ធផលប្រមាណ ៩៧% នៃផែនការប្រចាំឆ្នាំ។ ក្នុងនោះក្រសួងបានស្ថាបនា ពង្រីកវិសាលភាពនិងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែង ១ ២៨៩ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ១៧ ៧៥៨ កន្លែង ព្រមទាំងបានថែទាំនិងជួសជុលផ្លូវជនបទបានប្រវែង ៣ ៧៤៨ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ៨៤កន្លែង ។
កម្មវិធីទី២៖ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ” សម្រេចបានលទ្ធផលប្រមាណ ៩៩% នៃផែនការប្រចាំឆ្នាំ។
កម្មវិធីទី៣៖ “ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ ឌីជីថល និងបរិយាបន្ន” សម្រេចបានលទ្ធផល ១០០% នៃផែនការប្រចាំឆ្នាំ។ ក្នុងនោះ ក្រសួងបានប្រកាសទទួលស្គាល់និងប្រគល់វិញ្ញាបនបត្រ «ភូមិគំរូ» ជូនដល់ភូមិជ័យលាភីចំនួន ៥១ភូមិ និងកំពុងអនុវត្តគម្រោងភូមិគំរូចំនួន ៣៤ភូមិបន្ថែមទៀត ក្នុងនោះ «ភូមិសន្តិភាព» ចំនួន ៣០ភូមិ និង «ចលនាភូមិថ្មី» ចំនួន ៤ភូមិ ដែលធ្វើឱ្យចំនួនភូមិគំរូសរុបកើនដល់ចំនួន ១១៥ភូមិ, បានពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិបានចំនួន ៤៨៨ភូមិ, បានកំណត់យកសហគមន៍គោលដៅអនុវត្តចំនួន ៥សហគមន៍ សម្រាប់ការងារត្រី-វិស័យ “កសិកម្ម-ទឹក-ជនបទ” ព្រមទាំងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ១៤សហគមន៍ ធ្វើឱ្យកើនដល់ចំនួន ២១៨សហគមន៍។
កម្មវិធីទី៤៖ “ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតាមតំបន់ជនបទ” សម្រេចបានលទ្ធផលប្រមាណ ៩៨% នៃផែនការប្រចាំឆ្នាំ ។ ក្នុងនោះ ក្រសួងបានបណ្តុះ បណ្តាលពង្រឹងសមត្ថភាពមន្ត្រីបានចំនួន ៦ ៤៦៦នាក់ និងប្រជាពលរដ្ឋ ចំនួន ៦៦ ៨៥៨នាក់ ដែលគិតត្រឹមឆ្នាំ២០២៥ មន្ត្រីដែលបានទទួល ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពកើនដល់ចំនួន ៧០ ៥២៨ នាក់ និង ប្រជាពលរដ្ឋកើនដល់ចំនួន ១៥០ ៧៤៧ នាក់ ។
កម្មវិធីទី៥៖ “ការពង្រឹងអភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការ ” សម្រេចបាន ១០០% នៃផែនការប្រចំាឆ្នាំ។ ក្នុងនោះ ក្រសួងបានចូលរួមអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗចំនួន៣គឺ៖ ទី(១). កំណែទម្រង់រដ្ឋបាលសាធារណៈ៖ ក្រសួងបានបញ្ចប់វិភាគមុខងារ និងទទួលបានអនុក្រឹត្យលេខ២៣៧ អនក្រ.បក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានរៀបចំគោលនយោបាយ ជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយទទួលបានការឯកភាព ពីគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ទី(២).កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ៖ ក្រសួងបាននិងកំពុងអនុវត្តផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម និងទី(៣).កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ ក្រសួងបានដំណើរការងារយ៉ាងរលូនដោយបានបន្តផ្តល់សេវាដល់ថ្នាក់ក្រោមជាតិក្នុងទម្រង់នៃការអនុវត្តរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការធ្វើប្រតិភូកម្ម មុខងារចំនួន ៣ ទៅរដ្ឋបាលក្រុង ស្រុកគោលដៅ។​ សមិទ្ធផលជាច្រើនដែលសម្រេចបានខាងលើគឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួម សហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលជាចំណែកដ៏ចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

photo 2026 02 04 11 59 07 3 photo 2026 02 04 15 43 04 photo 2026 02 04 15 43 00 photo 2026 02 04 15 43 00 4 photo 2026 02 04 15 43 00 3 photo 2026 02 04 15 43 00 2 photo 2026 02 04 15 42 59 photo 2026 02 04 15 42 59 6 photo 2026 02 04 15 42 59 5 photo 2026 02 04 15 42 59 4 photo 2026 02 04 15 42 59 3 photo 2026 02 04 15 42 59 2 photo 2026 02 04 15 42 58 photo 2026 02 04 15 42 30 photo 2026 02 04 15 42 30 3 photo 2026 02 04 15 42 30 2 photo 2026 02 04 15 42 29 photo 2026 02 04 15 42 29 2 photo 2026 02 04 15 42 28 photo 2026 02 04 15 42 28 2 photo 2026 02 04 15 42 27 photo 2026 02 04 12 04 35 photo 2026 02 04 11 59 47 photo 2026 02 04 11 59 40 photo 2026 02 04 11 59 40 3 photo 2026 02 04 11 59 40 2 photo 2026 02 04 11 59 38 photo 2026 02 04 11 59 37 photo 2026 02 04 11 59 37 2 photo 2026 02 04 11 59 10 photo 2026 02 04 11 59 10 2 photo 2026 02 04 11 59 09 photo 2026 02 04 11 59 09 3 photo 2026 02 04 11 59 09 2 photo 2026 02 04 11 59 08 photo 2026 02 04 11 59 08 3 photo 2026 02 04 11 59 08 2 photo 2026 02 04 11 59 07

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522