เว็บหวยออนไลน์

អង្គភាពសម្របសម្រួលគម្រោងកែលម្អរហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការបម្រែបម្រួលអាកាសធាតុ (EDCF) ខេត្តកណ្តាល បានចុះត្រួតពិនិត្យ  ការងារស្ថាបនាផ្លូវបេតុងរបស់គម្រោងចំនួន២ខ្សែ ប្រវែងសរុប ១២ ៦០០ ម៉ែត្រ

ចែលរំលែក
photo 2024 03 13 18 19 31 2

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ អង្គភាពសម្របសម្រួលគម្រោងកែលម្អរហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការបម្រែបម្រួលអាកាសធាតុ (EDCF) ខេត្តកណ្តាល និងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាង លោកស្រី ជី ថាវី ប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលគម្រោងខេត្ត បានចុះត្រួតពិនិត្យ  ការងារស្ថាបនាផ្លូវបេតុងរបស់គម្រោងចំនួន២ខ្សែ ប្រវែងសរុប ១២,៦គីឡូម៉ែត្រ នៅក្នុងទីតាំងភូមិសាស្ត្រដូចខាងក្រោម ៖

 

-ខ្សែផ្លូវទី១ មានប្រវែងសរុប  ៤ ៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាលបេតុង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល (លទ្ធផលសម្រេចបាន៦០%)។

 

-ខ្សែផ្លូវទី២ មានប្រវែងសរុប  ៨ ១០០ ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំព្រែករៃ ឆ្ពោះទៅកាន់ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល (លទ្ធផលសម្រេចបាន៦៥%)។

 

គោលបំណង របស់ក្រុមការងារ គឺដើម្បីត្រួតពិនិត្យសកម្មភាពការងារចាក់បេតុង  និងណែនាំអោយក្រុមហ៊ុនពង្រឹងការងារផ្នែកសុវត្ថិភាព និងគុណភាពនៅការដ្ឋានរបស់ខ្លួន។

 

ក្រោយពីការណែនាំឱ្យក្រុមហ៊ុនពង្រឹងការផ្នែកសុវត្ថិភាព និងគុណភាពរួចមក ខាងភាគីទទួលយល់ព្រមសហការ និងទទួលយកការណែនាំពីក្រុមការងារអោយអនុវត្តតាមប្លង់បច្ចេកទេស ពង្រឹងលើគុណភាពសំណង់ យកចិត្តទុកដាក់ទៅលើផ្នែកសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋពេលធ្វើដំណើរ។

 

ផែនការបន្ទាប់ ក្រុមការងារបច្ចេកទេសផ្លូវនឹងបន្តចុះពិនិត្យការងារស្ថាបនាផ្លូវរបស់ក្រុមហ៊ុនទទួលការ គ្រប់គម្រោង តាមការណែនាំរបស់ថ្នាក់ដឹកនាំ។

photo 2024 03 13 18 19 29 2photo 2024 03 13 18 19 29photo 2024 03 13 18 19 30photo 2024 03 13 18 19 31 2photo 2024 03 13 18 19 31 3photo 2024 03 13 18 19 31photo 2024 03 13 18 19 32 2photo 2024 03 13 18 19 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522