เว็บหวยออนไลน์

លោក អ៊ុង វិច្ឆ័យ  ដឹកនាំក្រុមការងារការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំផ្លូវជាលក្ខណៈខួបឆ្នាំ២០២៤

ចែលរំលែក
photo 2024 09 27 12 15 18

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤​  លោក អ៊ុង វិច្ឆ័យ អគ្គាធិការរង ដឹកនាំក្រុមការងារការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំផ្លូវជាលក្ខណៈខួបឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ លោក​ ឈន់ ភត្រ្តា អនុប្រធានការិយាល័យផែនការ និងស្ថិតិ  និងលោក ធូ សុធី មន្ត្រីការិយាល័យផ្លូវជនបទ​ រួមជាមួយក្រុមការងារនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ(គ.ត.វ) ដើម្បីត្រួតពិនិត្យផ្លូវល្បាយក្រួស ចំនួន ១ខ្សែ មានប្រវែងសរុប ១៦គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស ១៥ សង់ទីម៉ែត្រ សម្រេចបាន១០០% ស្ថិតនៅឃុំរំលេច ឃុំជ្រៃឃ្មុំ និងឃុំព្នៅ២ ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។

photo 2024 09 27 12 14 55 photo 2024 09 27 12 14 58 photo 2024 09 27 12 15 00 photo 2024 09 27 12 15 07 photo 2024 09 27 12 15 10 photo 2024 09 27 12 15 18

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522