លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងសហការីពិនិត្យការជួសជុលផ្លូវ នៅស្រុកអូរយ៉ាដាវ
- ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញទៅពិនិត្យផ្លូវថែទាំជាលក្ខណៈខួបចំនួន ០១ខ្សែ ប្រវែង ៩ ០០០ ម៉ែត្រ ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ ក្នុងគម្រោង ឆ្នាំ២០២៤ ស្ថិតនៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានកែសម្រួលរួចរាល់ ១០០% និងបានដាំគ្រាប់ត្នោតចំនួន ៥ ០០០គ្រាប់៕
