เว็บหวยออนไลน์

លោក អឿន ធារិទ្ធ ដឹកនាំមន្ដ្រីជំនាញ ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន ០២ភូមិ ក្នុងខេត្តព្រះវិហារ

ចែលរំលែក
photo 2025 04 04 06 47 00

ខេត្តព្រះវិហារ ៖ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានដឹកនាំមន្ដ្រីជំនាញរបស់នាយកដ្ឋាន ដោយមានការសម្របសម្រួលពីមន្ដ្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន ០២ភូមិ គឺភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន និងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះ មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំគោលដៅទាំង២  និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ទាំង ២ភូមិ ក្នុងគោលបំណង សិក្សាពីសក្តានុពល ប្រមូលតម្រូវនានា របស់ភូមិ ពិនិត្យទីតាំងភូមិសាស្ត្រ ព្រមទាំងស្ថានភាពនៃការអភិវឌ្ឍក្នុងភូមិ ដោយបានជួបសម្ភាសជាមួយ គ.អ.ភ និងអ្នកពាក់ព័ន្ធ ស្វែងយល់ពីប្រភពចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ពិនិត្យពីការដាំដុះ និងការប្រកបរបរផ្សេងៗក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង២ភូមិ រួចមក ក្រុមការងាររបស់នាយកដ្ឋាន និងមន្ទីរ បានប្រជុំពិនិត្យ និងបូកសរុបលទ្ធផលនៃការចុះវាយតម្លៃ ដើម្បីពិនិត្យ និងឯកភាពលើលទ្ធផលនៃការចុះវាយតម្លៃភូមិគោលដៅទាំង ២ភូមិ៕

photo 2025 04 04 06 46 57 photo 2025 04 04 06 46 58 photo 2025 04 04 06 46 59 photo 2025 04 04 06 47 00 photo 2025 04 04 06 47 01 photo 2025 04 04 06 47 02 photo 2025 04 04 06 47 04 photo 2025 04 04 06 47 05 photo 2025 04 04 06 47 06 photo 2025 04 04 06 47 07 photo 2025 04 04 06 47 08 photo 2025 04 04 06 47 09 photo 2025 04 04 06 47 10 photo 2025 04 04 06 47 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522