เว็บหวยออนไลน์

លោក ហៃ ដាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានចុះពិនិត្យផ្ទៀងផ្ទាត់ស្ថានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ខេត្ត។

ចែលរំលែក
photo 2024 02 02 09 09 31 2

ខេត្តកណ្តាល÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហៃ ដាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កណ្តាល និងជាសមាជិកក្រុមការងារចុះពិនិត្យផ្ទៀងផ្ទាត់ស្ថានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ខេត្ត រួមជាមួយ លោកគីម យូរី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ( ODF+) ថ្នាក់ខេត្តបានដឹកនាំក្រុមការងារមន្ទីរ អង្គភាព ជាសមាជិក សមាជិកាក្រុមការងារ(ODF+) ថ្នាក់ខេត្ត សហការជាមួយរដ្ឋបាលស្រុកលើកដែក ចុះពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងភូមិសាស្រ្ត ស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ លោក វ៉ាត រិទ្ធ អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក និងក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទស្រុក (DWG-MWG-RWSSH) និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីការចុះពិនិត្យផ្ទៀងផ្ទាត់អង្កេតជាក់ស្តែងនៅតាមទីតាំងគោលដៅរួចមក ក្រុមការងារបានរៀបចំប្រជុំបូកសរុបវាយតម្លៃ ដោយមានការចូលរួមពីក្រុមការងារ(ODF+) ដើម្បីបញ្ជាក់ធានាអះអាងអំពីសុក្រិតភាពលើការអនុវត្តរបស់រដ្ឋបាល ក្រុង ស្រុក ហើយក៏ជាឱកាសសម្រាប់ក្រុមការងារ (DWG-MWG-RWSSH)ក្រុង ស្រុកនីមួយៗ ធ្វើការអះអាងអំពីលទ្ធផលរបស់ខ្លួន ក្រោយពីបញ្ចប់ការចុះអង្កេតជាក់ស្តែងតាមទីតាំង។

ជាលទ្ធផល ផ្អែកតាមការពិនិត្យ និងអង្កេតជាក់ស្តែងរបស់ក្រុមការងារ(ODF+) ថ្នាក់ខេត្ត ដែលបានចុះវាយតម្លៃ ស្រុកលើកដែកត្រូវបានសម្រេចទទួលបានជាស្រុក(ODF+)។

photo 2024 02 02 09 09 29photo 2024 02 02 09 09 30photo 2024 02 02 09 09 31 2photo 2024 02 02 09 09 31photo 2024 02 02 09 09 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522