លោក ស្រ៊ិន ពុទ្ធី និងក្រុមការងាររួមជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាសុី ចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយអណ្ដូងស្នប់បំពាក់ប្រព័ន្ធដកជាតិដែក ខេត្តបន្ទាយមានជ័យ
- ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាសុី ADB រួមជាមួយក្រុមការងារបានអញ្ជើញចូលរួមអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាសុី ដែលដឹកនាំដោយលោកស្រី Siti Hassanah ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយអណ្ដូងស្នប់បំពាក់ប្រព័ន្ធដកជាតិដែក នៅភូមិសំបួរ បង្គន់អនាម័យសាធារណៈ នៅសាលាបឋមសិក្សាឡ ភូមិឡ និងស្រះសហគមន៍ ភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នាឱកាសនេះក្រុមការងារក៏បានជួបសំណេះសំណាល និងសាកសួរពត៌មានជាមួយគណៈកម្មការគ្រប់គ្រងស្រះសហគមន៍ ម្ចាស់អណ្ដូង និងបងប្អូនអ្នកទទួលផលផងដែរ។
