เว็บหวยออนไลน์

លោក សំ នីតូ អញ្ជើញចុះពិនិត្យមើលទីតាំងស្ថានភាព ការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក

ចែលរំលែក
photo 2024 04 24 14 53 06 2

ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  អមដោយលោកអនុប្រធានមន្ទីរ និងមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យមើលទីតាំងស្ថានភាព ការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំងឃុំដូនស ស្រុកស្វាយជ្រំ និងឃុំចន្ទ្រា ស្រុកចន្ទ្រា និងបានបន្តចុះទៅពិនិត្យមើលប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ មានទីតាំងនៅឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងដំណើរការជាធម្មតាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

photo 2024 04 24 14 53 04 2photo 2024 04 24 14 53 04photo 2024 04 24 14 53 05photo 2024 04 24 14 53 06 2photo 2024 04 24 14 53 06 3photo 2024 04 24 14 53 06 4photo 2024 04 24 14 53 06photo 2024 04 24 14 53 07 2photo 2024 04 24 14 53 07 3photo 2024 04 24 14 53 07photo 2024 04 24 14 53 08

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522