เว็บหวยออนไลน์

លោក រស់ នឿន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារ PTWG-PLN

ចែលរំលែក
photo 2024 04 04 21 45 12 2

ខេត្តប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោក រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារ PTWG-PLN ដោយមានការចូលរួមពីលោក សុខ គន្ធា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន PTWG-PLN និងលោក លោកស្រី អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុងស្រុក សមាជិក សមាជិការ PTWG សរុបចំនួន ៤៤នាក់ ស្រ្តី ១៤ នាក់ នាសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។

 

អនុសាសន៍ និងលទ្ធផលនៃកិច្ចប្រជុំ:

១.អត្រាគ្របដណ្តប់ទូទាំងខេត្តនៃការប្រើប្រាស់ទឹកស្អាត៧៥%។

២.អត្រាគ្របដណ្តប់ទូទាំងខេត្តនៃអនាម័យ៨៥%

៣.ស្នើសុំអង្គការសាម៉ារីតាន់ភឺស អង្គការទឹកស្អាត១០០១ ជួយគាំទ្រលើផែនការអនុវត្តបន្តរបស់ក្រុមការងារPTWG-PLN

៤.ស្នើសុំមន្ទីរ អាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំឯកសារពាក់ព័ន្ធសម្រាប់ការពិនិត្យវាយតម្លៃODFពីក្រុមការងារ

៥.ស្នើសុំរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយ ជម្រុញដល់ប្រជាពលរដ្ឋនៅជនបទលើការសាងសង់ប្រើប្រាស់បង្គន់ និងការប្រើប្រាស់ទឹកស្អាត

៦.សូមរក្សាការពារ ថែទាំសុខភាពទាំងអស់គ្នា ដោយបច្ចុប្បន្ននៃប្រទេសយើងទទួលរងនូវបាតុភូតរលកកំដៅ(៣៩°-៤០°)៕

photo 2024 04 04 21 45 11photo 2024 04 04 21 45 12 2photo 2024 04 04 21 45 12photo 2024 04 04 21 45 13 2photo 2024 04 04 21 45 13photo 2024 04 04 21 45 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522