លោក ទូច ចិត្រា បានចុះត្រួតពិនិត្យលើការងារសាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន១អណ្ដូង
- ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តព្រះសីហនុ៖ នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោក ទូច ចិត្រា ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យលើការងារសាងសង់អណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន១អណ្ដូង ស្ថិតនៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ផងដែរថាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ មានគម្រោងសាងសង់អណ្ដូងស្នប់ប្រភេទអាហ្វ្រីដេសចំនួន ១៤ អណ្ដូង.ដើម្បីជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ដោយឡែកអណ្ដូងដែលកំពុងសាងសង់ខាងលើនេះជាអណ្ដូងទី ៦ ហើយ។
