เว็บหวยออนไลน์

លោក តេង ពិសិដ្ឋ  ប្រធានគ្រប់គ្រងគម្រោងខ្សែច្រវាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថាន រួមជាមួយក្រុមការងារវិស្វកររបស់គម្រោង បានចុះត្រួតពិនិត្យ ការដ្ឋានកំពុងដំណើរការសាងសង់ផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2025 01 08 22 10 46

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨  ខែមករា ឆ្នាំ២០២៥ លោក តេង ពិសិដ្ឋ  ប្រធានគ្រប់គ្រងគម្រោងខ្សែច្រវាក់ផលិតកម្មប្រកប ដោយភាតរៈបរិស្ថាន រួមជាមួយ លោក លាន  ភិរុណ វិស្វកររបស់គម្រោង និងមានការចូលរួមពីមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យការដ្ឋានកំពុងដំណើរការសាងសង់ផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពការងារសាងសង់ និងបញ្ហាផ្សេងៗ ដែលកំពុងជួបប្រទះ។

 

តាមរយៈការចុះពិនិត្យទទួលបានលទ្ធផលដូចខាងក្រោម៖

១.  ការដ្ឋានTBK42  (ភូមិដារផ្សារ-ភូមិស្ពាន  ឃុំដារ ស្រុកមេមត់ )

– បានណែនាំឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងារអោយបានតាមផែនការ ដែលត្រូវបញ្ជប់ក្នុងខែមេសា២០២៥។

២.  ការដ្ឋានTBK39  (ភូមិជ័យនិគម-ស្ទឹងតាថុក  ឃុំកណ្តោលជុំ  ស្រុកពញាក្រែក)

– កំពុងសាងសង់លូមូល និងលូប្រអប់

– កំពុងចាក់ដីស បំពេញតួផ្លូវ

– ស្នើសុំក្រុមហ៊ុនសាងសង់ជួយពន្លឿនការងារឱ្យបានឆាប់តាមផែនការគ្រោង

៣.  ការដ្ឋានTBK26  (ភូមិឡ ឃុំកោងកាង  ស្រុកពញាក្រែក)

– ស្នើសុំបន្ថែមសំណង់ស្ទាក់ទឹកត្រង់លូប្រអប់ដើម្បីរក្សាទឹកទុកនៅរដូវប្រាំង  និងស្តារអាងស្តុកទឹកឱ្យបានជ្រៅ ជូនប្រជាពលរដ្ឋបន្ថែម

៤.  ការដ្ឋានTBK24  (ភូមិទួលកណ្តាល -ទួលចាន់  ឃុំពពេល  ស្រុកពញាក្រែក)

– កែសម្រួលមុខឈ្នាងលូទី1 ដាក់គម្របអោយជិតដេីម្បីការពារគ្រោះថ្នាក់ដល់កុមារតូចៗ

– ស្នើសុំសម្រួលផ្លូវចូលទៅសាលាមតេយ្យភូមិ

៥.  ការដ្ឋានTBK25  (ភូមិពពេល  ឃុំពពេល  ស្រុកពញាក្រែក)

– ស្នើសុំលើកកម្ពស់ផ្លូវដែលប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីPk0+650 ដល់Pk1+446

៦.  ការដ្ឋានTBK13  (ភូមិជ្រួល -ក្បាលថ្នល់  ឃុំចក  ស្រុកអូរាំងឪ )

– មានដីអន់គុណភាពច្រើនដែលតម្រូវកាយយកចេញ  និងចាក់ដីថ្មីបំពេញវិញ  នៅផ្នែកសងខាងតួផ្លូវ

– ស្នើសុំពិនិត្យគុណភាពដីតួផ្លូវឱ្យបានម៉ដ្ឋចត់តាមបច្ចេកទេសមុនកាយយកចេញ

–  ត្រូវសហការជាមួយទីប្រឹក្សាប្រចាំខេត្ត និងមន្ត្រីមន្ទីរអ ជ ប ចូលរួមវាស់វែងទំហំមាឌដីអន់គុណភាព ឱ្យបានត្រឹមត្រូវ

photo 2025 01 08 12 14 59 photo 2025 01 08 22 10 45 2 photo 2025 01 08 22 10 45 photo 2025 01 08 22 10 46 photo 2025 01 08 22 10 47 photo 2025 01 08 22 10 49 photo 2025 01 08 22 10 50 photo 2025 01 08 22 10 52 photo 2025 01 08 22 10 53 photo 2025 01 08 22 10 55 photo 2025 01 08 22 10 56

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522