លោក តាន់ វាសនា បានចូលរួមអមដំណើរ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យផ្លូវចំនួន ០៥ខ្សែ ក្នុងខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌ RID4CAM
- ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តកំពង់ធំ ៖ នាថ្ងៃសៅរ៏ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងលោក គួង គា ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានចូលរួមអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំក្រុមការងារចុះពិនិត្យ ផ្លូវចំនួន ០៥ខ្សែ ស្ថិតក្នុងស្រុកសន្ទុក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា(RID4CAM) នៃក្រសួងអភិវឌ្ឍន៍ជនបទ៕
