เว็บหวยออนไลน์

លោក ជា សែម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំសៀវភៅសិក្សាគោលសម្រាប់មជ្ឈមណ្ឌលជំនាញមូលដ្ឋាន

ចែលរំលែក
photo 2025 01 27 10 57 24 3

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីរួមខេត្តតាកែវ លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំសៀវភៅសិក្សាគោលសម្រាប់មជ្ឈមណ្ឌលជំនាញមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ, លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានទាំង ១១ខេត្ត សរុបចំនួន ៤៥នាក់។

 

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមឱ្យបានស៊ីជម្រៅ ដើម្បីធ្វើការតាក់តែង ចងកក្រង និងប្រមូលផ្តុំនូវ មេរៀនដែលបានសិក្សាកន្លងមក និងធ្វើការបោះពុម្ពជាសៀវភៅសិក្សាគោល ដែលអាចប្រើប្រាស់បានក្នុងការបង្រៀនប្រជាពលរដ្ឋនៅគ្រប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានទាំង១១។ ក្នុងឱកាសនោះ លោកអគ្គនាយករង បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងមន្រ្ដីជំនាញទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មក្នុងគ្រប់កិច្ចពិភាក្សាក្នុងសិក្ខាសាលានេះ ដើម្បីឱ្យឯកសារបណ្ដុះបណ្ដាលនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅយកទៅប្រើប្រាស់សម្រាប់ការការផ្តល់សេវាបណ្តុះបណ្តាលជំនាញមូលដ្ឋានជូនប្រជាជនក្រីក្រនៅជនបទមានប្រសិទ្ធភាពខ្ពស់៕

photo 2025 01 27 10 57 23 2 photo 2025 01 27 10 57 23 photo 2025 01 27 10 57 24 2 photo 2025 01 27 10 57 24 3 photo 2025 01 27 10 57 24 4 photo 2025 01 27 10 57 24 photo 2025 01 27 10 57 25 2 photo 2025 01 27 10 57 25 3 photo 2025 01 27 10 57 25 photo 2025 01 27 13 30 02 2 photo 2025 01 27 13 30 02 3 photo 2025 01 27 13 30 02

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522