เว็บหวยออนไลน์

លោក ងី ផាន្នី បានដឹកនាំក្រុមការងារនាយកដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងឯកសារគតិយុត្តនានា ដល់អាជ្ញាធរ និងបងប្អូនជនជាតិដើមភាគតិច នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2025 03 06 17 02 33

ខេត្តត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក ងី ផាន្នី អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋាន បានដឹកនាំ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ចុះផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងឯកសារគតិយុត្តនានា ដល់អាជ្ញាធរ និងបងប្អូនជនជាតិដើមភាគតិច ស្ទៀង នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានសមាសភាពចូលរួម៖ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងសាលាខេត្តត្បូងឃ្មុំ ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ លោកអភិបាលរងនៃគណៈអភិបាលស្រុកមេមត់ លោកមេឃុំជាំតាម៉ៅ លោកមេភូមិ និងបងប្អូនជនជាតិដើមភាគតិច ស្ទៀង សរុបចំនួន ៥៨នាក់/ ស្រី ៣១នាក់។ ជាលទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖

-អាជ្ញាធរមូលដ្ឋាន និងបងប្អូនជនជាតិដើមភាគតិចមានការ យកចិត្តទុកដាក់ ស្ដាប់ការការពន្យល់ណែនាំរបស់ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អំពីគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងជំហា ន ទាំង ៥ នៃដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច

-អាជ្ញាធរមូលដ្ឋាន និងបងប្អូនជនជាតិដើមភាគតិច មានការយល់ដឹង ពីកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានបង្កើតច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ក្នុងការគាំពារទៅលើទាំងផ្នែកសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច

-អាជ្ញាធរមូលដ្ឋាន និងបងប្អូនជនជាតិដើមភាគតិចមានការយល់ ដឹងអំពីអត្ថប្រយោជន៍នៃការថែរក្សាអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា របស់ពួកគាត់ឱ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែង។

photo 2025 03 06 16 34 08 photo 2025 03 06 16 34 09 photo 2025 03 06 16 34 10 photo 2025 03 06 16 34 11 photo 2025 03 06 16 34 12 photo 2025 03 06 16 34 13 photo 2025 03 06 17 02 33

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522