เว็บหวยออนไลน์

លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបានដឹកនាំមន្រ្តីចុះសិក្សាស្វែងយល់អំពីមុខរបរចិញ្ចឹមកណ្ដូប និងចង្រិត

ចែលរំលែក
photo 2025 02 05 21 14 34

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំមន្រ្តីចំនួន ២រូប ចុះសិក្សាស្វែងយល់អំពីមុខរបរចិញ្ចឹមកណ្ដូប និងចង្រិត នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបានចុះសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ស៊ូម៉េង អំពីបច្ចេកទេសចិញ្ចឹមកណ្ដូប និងចង្រិត ការរៀបចំផែនការសកម្មភាពការងារ និងហិរញ្ញវត្ថុ(ដើមទុន) បញ្ហាប្រឈម ដំណោះស្រាយ ដំណើរការទីផ្សារ និងគោលដៅពង្រីកអាជីវកម្មមុខរបរចិញ្ចឹមកណ្ដូប និងចង្រិត ។ គួរបញ្ជាក់ថា លោកស្រីបានលក់ចែកចាយសម្រាប់អ្នកទទួលទិញយកទៅបរិភោគ និងចែកចាយពូជផងដែរ  ការចុះសិក្សាស្វែងយល់អំពីមុខរបរនេះក្នុងគោលបំណង ៖ ដើម្បីរៀបចំចងក្រងឯកសារអំពីមុខរបរដែលមានសក្ដានុពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងន័យជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច មុខរបរ និងការងារ របស់ប្រជាពលរដ្ឋនៅជនបទ។

photo 2025 02 05 21 14 34 photo 2025 02 06 07 58 28 2 photo 2025 02 06 07 58 28 3 photo 2025 02 06 07 58 28 4 photo 2025 02 06 07 58 28 5 photo 2025 02 06 07 58 28

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522