เว็บหวยออนไลน์

លោកស្រី សំ សុម៉ាលី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គស្តីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ចែលរំលែក
photo 2025 02 19 08 52 23

ខេត្តរតនគិរី៖នាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គ ស្តីពីការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច ចារាយ នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីឱ្យសមាជិកគណៈកម្មាធិការសហគមន៍ និងសមាជិកសហគមន៍ បានពិនិត្យនូវខ្លឹមសារសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងដីជាសមូហភាពសហគមន៍ ដើម្បីឈានទៅសម្រេចការឯកភាពរួមរបស់សហគមន៍ទាំងមូល ។ កម្មវិធីពិធីនេះដែរមានការចូលរួមពីក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ  តំណាងទីចាត់ការអន្តរវិស័យនៃសាលាខេត្តរតនគិរី លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី លោកអភិបាលរងស្រុកអូរយ៉ាដាវ លោកជំទប់ទី១ ឃុំសេសាន តំណាងម្ចាស់ជំនួយ LANDESA  តំណាងអង្គការសមាគមន៍ខ្មែរលើ(HA) និងបងប្អូនជនជាតិដើមភាគតិច ចារាយ សរុបចំនួន២១២នាក់/ស្រី ១០០នាក់។

photo 2025 02 19 08 52 11 2 photo 2025 02 19 08 52 11 3 photo 2025 02 19 08 52 11 photo 2025 02 19 08 52 23 2 photo 2025 02 19 08 52 23 3 photo 2025 02 19 08 52 23

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522