เว็บหวยออนไลน์

លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា

ចែលរំលែក
photo 2025 04 10 22 15 31

រាជធានីភ្នំពេញ ៖  នារសៀលថ្ងៃព្រហស្បត៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក ក.ជ.ក. ក្រុមការងារលេខាធិការដ្ឋាន ដែលមានចំនួន ៦០រូប។

 

កិច្ចប្រជុំខាងលើគោលបំណង ដើម្បីពិនិត្យរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៣-២០២៤ និងពិនិត្យសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០។

photo 2025 04 10 22 06 39 photo 2025 04 10 22 07 27 photo 2025 04 10 22 15 31 photo 2025 04 10 22 15 41 photo 2025 04 10 22 15 51 photo 2025 04 10 22 16 13 photo 2025 04 10 22 16 34 photo 2025 04 10 22 16 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522