เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១  និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារយេនឌ័រ

ចែលរំលែក
photo 2025 06 17 12 35 28

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ៉ សប្ដស័ក ព.ស.២៥៦៩  ត្រូវនឹងថ្ងៃទឺ១៦ មិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមកងារយេនឌ័រ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ កញ្ញា អគ្គនាយករងបច្ចេកទេស លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ ជាច្រើនរូបផងដែរ។

 

កិច្ចប្រជុំខាងលើនេះផ្ដោតសំខាន់ទៅលើសកម្មភាពរបស់ក្រុមការងារយេនឌ័រដែលបានអនុវត្តរយៈពេល៦ខែកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីក្រុមការងារពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយ។

 

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ហូ សុវណ្ណិកា  អនុប្រធានក្រុមការងារយេនឌ័រ និងរដ្នលេខាធិការ បានធ្វើរបាយការណ៏បូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងរយះពេល៦ខែកន្លងមក ក្រោយបញ្ចប់សេចក្ដីរាយការណ៍ លោកជំទាវ គង់ សុធារី អនុប្រធានក្រុមការងារយេនឌ័រ និងជារដ្នលេខាធិការ ក៏បានធ្វើការសង្ខេបអំពីផែនការសកម្មភាពដែលបានអនុវត្តហើយ និងលើកផែនការទិសដៅដែលត្រូវអនុវបន្តនូវសកម្មភាពរបស់ក្រុមការងារយេនឌ័រសម្រាប់ខែបន្ទាប់។

 

មុននិងបញ្ចប់កិច្ចប្រជុំនេះ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលក្រុមការងារអនុវត្តបានតាមផែនការ និងផ្ដល់អនុសាសន៍បន្ថែមចំពោះផែនការដែលនឹងត្រូវអនុវត្តបន្ត ត្រូវយកចិត្តទុកដាក់ដើម្បីអនុវត្តអោយបានទាន់ពេលវេលា៕

photo 2025 06 17 12 35 28 2 photo 2025 06 17 12 35 28 photo 2025 06 17 12 35 29 2 photo 2025 06 17 12 35 29 photo 2025 06 17 12 35 30 photo 2025 06 17 12 35 31 2 photo 2025 06 17 12 35 31 photo 2025 06 17 12 35 32 2 photo 2025 06 17 12 35 32 photo 2025 06 17 12 35 33 photo 2025 06 17 12 35 34 2 photo 2025 06 17 12 35 34 3 photo 2025 06 17 12 35 34 photo 2025 06 17 12 35 35 photo 2025 06 17 12 35 36

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522