เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស ជនមានពិការភាព និងកុមារ

ចែលរំលែក
photo 2025 03 03 21 14 52

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស ជនមានពិការភាព និងកុមារ នៅតាមនាយកដ្ឋាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងនាយកដ្ឋានផ្លូវជនបទ ដោយមាន ការចូលរួមពីលោកជំទាវ ឡាយ វីរបុត្រ អនុរដ្នលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌរ័ លោកជំទាវឡាវ សាម៉ន អនុរដ្នលេខាធិការនិងជាអនុប្រធាន ក្រុមការងារយេនឌរ័ លោកស្រី កែវ និស្ស័យ អនុប្រធាននាយកដ្នានតំណាង នាយកដ្ឋានផ្លូវជនបទព្រមទាំងសមាសភាពចូលរួមពីក្រុមការងារយេនឌ័រ ក្រុមការងារជនពិការ  មន្ត្រីបច្ចេកទេសអេដស៍ មន្ត្រីបច្ចេកទេសទប់ស្កាត់អំពើជួញ ដូរមនុស្ស ក្រុមការងារកុមារ ក្រសួង  លោក លោកស្រីអនុប្រធាននាយកដ្ឋាន  មន្រ្តី និងមន្ត្រីជាប់កិច្ចសន្យា សរុប ៥៩ នាក់ ស្រី២៣ នាក់ ។

 

គោលបំណងចម្បងនៃកិច្ចប្រជុំគឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី ប្រធានបទចំនួន ០៥គឺ ៖

១.ស្តីពីទស្សន:យេនឌ័រ

២.ស្តីពីរការឆ្លងរាលដាលនិងទប់ស្កាត់នៃជម្ងឺអេដស៍នៅកម្ពុជា

៣.ស្តីពីការលើកកម្ពស់ជនមានពិការភាព

៤.ស្តីពីការលើកកម្ពស់សិទ្ធកុមារ

៥.ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស៕

photo 2025 03 03 21 14 46 2 photo 2025 03 03 21 14 46 photo 2025 03 03 21 14 47 photo 2025 03 03 21 14 48 photo 2025 03 03 21 14 49 2 photo 2025 03 03 21 14 49 photo 2025 03 03 21 14 51 photo 2025 03 03 21 14 52 photo 2025 03 03 21 14 53 photo 2025 03 03 21 14 54 photo 2025 03 03 21 14 55 2 photo 2025 03 03 21 14 55 photo 2025 03 03 21 14 56 photo 2025 03 03 21 14 59 photo 2025 03 03 21 15 01 photo 2025 03 03 21 15 02 photo 2025 03 03 21 15 04 photo 2025 03 03 21 15 05 photo 2025 03 03 21 15 07 photo 2025 03 03 21 15 08 photo 2025 03 03 21 15 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522