เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស ជនមានពិការភាព និងកុមារ

ចែលរំលែក
photo 2025 01 20 18 00 53 2

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស ជនមានពិការភាព និងកុមារ ជូនទៅនាយកដ្ឋានចំនួន២ គឺនាយកដ្ឋាន សវនកម្មផ្ទៃក្នង និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អនុប្រធាន ក្រុមការងារយេនឌ័រ និងមន្ត្រីនៃនាយកដ្ឋានទាំងពីរ ដែលមានសមាសភាពចូលរួមសរុបចំនួន ៥២នាក់ ស្រី៣០នាក់ នៅទីស្តីការក្រសួងដោយមានបទបង្ហាញចំនួន៥ ដែលមានដូចជា ៖

 

– បទបង្ហាញទី១ ស្តីពីទស្សនយេនឌ័រ ដោយលោកជំទាវ ឡាច សាម៉ន អនុប្រធានក្រុមការងារយេនឌ័រ

 

– បទបង្ហាញទី២ ស្តីពីការផ្សព្វផ្សាយ ការឆ្លងរាលដាល ទប់ស្កាត់នៃជំងឺអេដស៍ នៅតាមនាយកដ្ឋាន ដោយលោកស្រី សំ សុភី អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ

 

– បទបង្ហាញទី៣ ស្តីពីការលើកកម្ពស់ជនមានពិការភាព ដោយលោកស្រីបណ្ឌិត ទូច សម្ភស្ស តំណាង ឯកឧត្តម សុខ ម៉េង ប្រធានក្រុមការងារសកម្មភាពជនពិការ

 

– បទបង្ហាញទី៤ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយលោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

 

-បទបង្ហាញទី៥ ស្តីពីការលើកកម្ពស់សិទ្ធកុមារ ដោយលោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ៕

photo 2025 01 20 15 04 50 photo 2025 01 20 15 09 43 photo 2025 01 20 15 19 41 photo 2025 01 20 16 35 20 photo 2025 01 20 17 05 20 photo 2025 01 20 18 00 52 photo 2025 01 20 18 00 53 2 photo 2025 01 20 18 00 53 photo 2025 01 20 18 00 54 photo 2025 01 20 18 00 55 photo 2025 01 20 18 00 56 2 photo 2025 01 20 18 00 56 photo 2025 01 20 18 01 54

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522