เว็บหวยออนไลน์

លោកជំទាវ គង់ សុធីរី អញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៥ (១៣ វិច្ឆិកា ២០០៩-១៣ វិច្ឆិកា ២០២៤) នៅខេត្តព្រះសីហនុ

ចែលរំលែក
photo 2024 11 13 13 52 14

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤  លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី ១៥ (១៣ វិច្ឆិកា ២០០៩-១៣ វិច្ឆិកា ២០២៤) នៅវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ដោយមាសមាសភាពចូលរួមពីសំណាក់លោកប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រី និងអាជ្ញាធរដែនដី ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤៨៥នាក់ (ស្រី ២១៨ នាក់)។

 

គោលបំណងដើម្បីផ្សព្វផ្សាយសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងផ្សព្វផ្សាយកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

photo 2024 11 13 13 48 34 photo 2024 11 13 13 49 58 photo 2024 11 13 13 50 55 photo 2024 11 13 13 50 56 photo 2024 11 13 13 50 57 photo 2024 11 13 13 50 58 2 photo 2024 11 13 13 50 58 photo 2024 11 13 13 50 59 photo 2024 11 13 13 51 06 photo 2024 11 13 13 51 14 photo 2024 11 13 13 51 59 photo 2024 11 13 13 52 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522