เว็บหวยออนไลน์

លោកជំទាវ គង់ សុធីរី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ

ចែលរំលែក
photo 2024 11 11 18 50 21

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅការងារបន្តឆ្នាំ ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ។

 

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ រួចមក លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច និងមានប្រសាសន៍កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបានកន្លងមក ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈ។  ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីប្រសិទ្ធភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុផងដែរ៕

photo 2024 11 11 18 50 21 photo 2024 11 11 18 50 25 photo 2024 11 11 18 50 31 photo 2024 11 11 18 50 54 photo 2024 11 11 18 50 56 photo 2024 11 11 18 51 00

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522