របាយការណ៍​ប្រចាំ​​ឆ្នាំ ២០១៣ របស់​នាយកដ្ឋាន​ផែនការ​ និង​ទំនាក់ទំនង​សាធារណៈ
December 8, 2013 by Oudom SOK0
 1. ស្ថានភាព​មន្ត្រីរាជការ

ចំនួន​មន្ត្រីរាជការ​សរុប៖ ៣៩ នាក់​ស្ត្រី ១១ នាក់

 1. ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន ០១ រូប​ និង​អនុប្រធាន ០៨ រូប (ស្ត្រី ០១ រូប )
 2. ចំនួន​មន្ត្រីរាជការ​ដែល​ស្ថិតនៅក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស៖គ្មាន
 3. ចំនួន​មន្ត្រីរាជការ​សម្រាកលំហែ​មាតុភាព៖គ្មាន
 4. មាន​មន្ត្រី ០១ រូបផ្ទេរ​មកពី​នាយកដ្ឋាន​រដ្ឋបាលបុគ្គលិក
 5. មាន​មន្ត្រី​ថ្មី ០១ រូប បាន​ប្រឡង់​ជាប់​ឆ្នាំ ២០១៣ ចូល​បំពេញ​ការងារ​ក្នុងនាយកដ្ឋាន​
 6. មាន​មន្ត្រី ០១ រូប បាន​ផ្ទេរ​ចេញ​ពី​នាយកដ្ឋាន ទៅ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​
 7. មន្ត្រី​កំពុង​សិក្សាក្នុង​ប្រទេស​

- លោកអ៊ូម៉ា​នី​រ៉ា៖ ចូលរៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ឆ្នាំ ២០១៣

 1. មន្ត្រី​ដែល​បាន​ចូល​រូម​វគ្គ​បណ្តុះ​បណ្តាល​ក្រៅ​ប្រទេស

     - លោកជុំចំរើន៖ចូលរៀន​វគ្គបណ្តុះ​បណ្តាល​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​នៅ​

ប្រទេស​​ណូ​វែ​ល​សេ​ឡង់ New Zealand (២១ មករា - ២២ មិថុនា ឆ្នាំ ២០១៣)

​- លោកម៉ា សុវណ្ណា ៖ ចូលរួមប្រជុំប្រចាំឆ្នាំ លើកទី៣ ស្តីពី Korea Rural Development AlumniAssociation in Colombo, Sri Lanka (08-13 Dec 2013 )

- លោកអ៊ុយ សម្បត្តិ ៖ចូលរួមប្រជុំប្រចាំឆ្នាំលើកទី ៣ ស្តីពី Korea Rural Development  Alumni Association in Colombo, Sri Lanka (08-13 Dec 2013 )

 1. មន្ត្រី​សហការ​ជាមួយ​គម្រោង​មាន​ដូចខាងក្រោមៈ
ល.រ នាម​និង​គោត្តនាម ភេទ មុខងារ គម្រោង​កម្មវិធី
1 ស្រ៊ុន​ពិធូ អនុប្រធាននាយកដ្ឋាន គម្រោង​អភិវឌ្ឍន៍​តំបន់​ទំនាប​ទន្លេសាប ​TSLDP
2 ហ៊ីម​វិ​ជិត អនុប្រធាននាយកដ្ឋាន កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ RIP
3 ហ៊ឹម​សូរ​ជាតិ មន្ត្រី កម្មវិធី​ហេដ្ឋា​រចនាសម្ព័ន្ធ​ជនបទ ​RIP
4 ទាង​ឆាយ​ហៀ​ង ប្រធានការិយាល័យ គម្រោង​កេ​ត​សា​ណា
5 នៅ​ចំរើន ប្រធានការិយាល័យ គម្រោង​កេ​ត​សា​ណា
6 កែរ​ប៊ុន​រិ​ទ្ធ មន្ត្រី គម្រោង​កម្មវិធី​ថ្នាក់ក្រោម​ជាតិ គ.ជ.អ.ប.
7 ជ័យ​ចាន់ថន អនុប្រធាន​ការិយាល័យ គម្រោង​កេ​ត​សា​ណា
8 ក.ហ៊ឹមសុ​មុនី អនុប្រធាន​ការិយាល័យ គម្រោង​កេ​ត​សា​ណា
 1. សកម្មភាព​ថ្នាក់ដឹកនាំ​នាយកដ្ឋាន៖

- ដឹកនាំរៀបចំ​គម្រោង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៣

- ពិនិត្យឡើងវិញ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​ឆ្នាំ ២០១២

- រៀបចំ​សេចក្តី​ព្រាង​គ្រោង​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ ២០១៤-២០១៨ របស់​ក្រសួង​អភិវឌ្ឍន៍ ជនបទ

- ជួបប្រជុំ​ពិភាក្សា​គម្រោង​ជួសជុល​ផ្លូវលំ​ជនបទ

- ពិគ្រោះយោបល់​ជាមួយ​ជំនាញការ ADB ពី​ការតាមដានត្រួតពិនិត្យនិង​វាយតម្លៃ​ក្នុង​កម្មវិធី​កំណែទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

- ប្រជុំ​ជាមួយ​គណៈកម្មការ​សម្របសម្រួល​ជួសជុល​ផ្លូវ​ជនបទ​នៅក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

- ប្រជុំពិភាក្សា​រៀបចំគម្រោងផែនការបន្តសម្រាប់​ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារ ណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ​ជាមួយប្រធានក្រុមជំនាញការ​លោកTerry Odenell​

- ប្រជុំKid off meeting of លើគម្រោង RRP ​នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍​ជនបទ

- ចូលរួម​ប្រជុំ​រៀបចំ​គម្រោង​ផែនការ៥ឆ្នាំស្តីពី​សំណើសុំ​ជំនួយ​ហិរញ្ញប្បទាន​សម្បទាននិង​ហិរញ្ញ ប្បទាន​ពី​ប្រទេស​ចិននៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងបានរៀបចំគម្រោងសំណើ របស់ក្រសួងអភិវឌ្ឍន៍ជនបទទៅភាគីចិន

- ចូលរួម​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាងវិភាគ​បញ្ជី​មុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទសម្រាប់កម្ម វិធី ថ្នាក់ក្រោមជាតិ

- ដឹកនាំ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី M&E Mannual Guideline និង​ការរៀបចំផែនការ​វិនិយោគសាធារណៈ ២០១៤-២០១៦ នៅ​ខេត្ត​ព្រះសីហនុ

- រៀបចំ​របាយការណ៍​នៃ​​ការអនុវត្ត​ផែនការ ៥ ឆ្នាំ ២០០៨-២០១២​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

- ពិនិត្យ និងកែសម្រួលឡើងវិញនូវ​សេចក្តី​ព្រាង​​គោលការណ៍​ណែនាំ​ស្តីពី​កម្មវិធី​តាមដាននិង​វាយតម្លៃរបស់ក្រសួងអភិវឌ្ឍន៍ជនបទ​

- ចុះ​ត្រួតពិនិត្យ​បញ្ចប់​សុពលភាព​នៃ​ការជួសជុល​ផ្លូវ​ជនបទ​ដោយ​កងវិស្វកម្ម និងនាយកដ្ឋានផ្លូវ លំជនបទ ជំពូក ២១ និងជំពូក ៦១ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត

- ចូលរួម​ប្រជុំពិភាក្សា​ផ្តល់​យោបល់​លើ​គម្រោង​រាំងស្ងួត​​នៅ​តំបន់​អាង​ទន្លេមេគង្គ​នៅ​គណៈ​កម្មាធិ ការ​​ជាតិ​ទន្លេមេគង្គ​កម្ពុជា

- ចាត់តាំង​មន្ត្រី ០២ រូប​ ថ្នាក់​អនុប្រធាននាយកដ្ឋាន​ចូលរួម​ក្នុង​កម្មវិធី​ឃោសនា​ជំរឿន​កម្ម​សិ​កម្ម​ឆ្នាំ​ ២០១៣ និង​ជំរឿន​បច្ចេកទេស​កសិក​ម្ម ២០១៣ ជាមួយ​ក្រសួងផែនការ

- ជួបពិភាក្សាជាមួយ​តំណាង​ក្រសួងផែនការ​ដើម្បី​​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គោល​ការ​គ្រឹះ​ស្តីពី​ស្ថិតិនិង​ការប្រមូល​ទិន្នន័យ​សម្រាប់​ក្រសួង​អាទិភាព

- បេសកកម្ម​ទៅ​ខេត្ត​កំពង់ចាម ពោធិសាត់ បាត់ដំបងសៀមរាប និង​បន្ទាយមានជ័យ​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​ការិយាល័យ​​ផែនការ​នៅតាម​មន្ទីរពី​ការរៀបចំ​ផែនការនិង​កម្មវិធី​ត្រួតពិនិត្យនិង​វាយតម្លៃផែនការនិង​ពិភាក្សា​ពី​តម្រូវការ​វគ្គ​បណ្តុះបណ្តាល​ការិយាល័យ​ផែនការ​តាម​មន្ទីរ

- ចូលរួម​ប្រជុំ​រៀបចំ​ក្របខ័​ណ្ឌ​ប្រឡង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ

- ចូលរួម​ពិធី​ផ្សព្វផ្សាយ​ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ា​ណាក្រោម​អធិបតីភាព ​ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងផែនកា​រ

- ចូលរួម​ប្រជុំ​កំណែ​វិញ្ញាសារ​ប្រឡង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​

-ចូលរួម​ពិធី​ផ្សព្វផ្សាយ​ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ជា​លក្ខណៈ​បច្ចេក​ទសនៅ​​ខេត្តកំពង់ចាម ដែលរៀបចំដោយក្រសួងផែនការ​

​- ដឹកនាំសិក្ខាសាលាស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៤-២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណាក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ

- ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោលស្តីពី​ការរៀបចំ​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​នៅ​សណ្ឋាគារ Le Royal ភ្នំពេញ​

​- រៀបចំសៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ២០១៤-២០១៦ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

​- រៀបចំ​ផែនការ​ថវិកា​ឆ្នាំ ២០១៤ របស់​ក្រសួងអភិវឌ្ឍន៍ជនបទ

- បញ្ចប់​​សេច​ក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ ២០១៤-២០១៨

- ពិភាក្សា​ជាមួយ​​នាយកដ្ឋាន​ជំនាញ ដើម្បី​ប្រមូល​ទិន្នន័យ​រៀបចំ​ថវិកា​ឆ្នាំ ២០១៤

- រៀប​ចំ​​សេចក្តី​ព្រាង​ថវិកា​ឆ្នាំ ២០១៤

- ពិភាក្សា​កម្រិត​ជំនាញ អំពី​ផែនការ​ថវិកា​ឆ្នាំ ២០១៤ ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ

- ដឹកនាំរៀបចំ​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ផែនការ​ថវិកា​ឆ្នាំ ២០១៤ នៅ​ខេត្តសៀមរាប

- ចូលរួម​ពិភាក្សា​ថវិកា​ឆ្នាំ ២០១៤ ក្នុង​ក​ម្រិត​​ជំនាញគោលនយោបាយ​នៅ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ

- ពិភាក្សា​ជាមួយ​ជំនាញការ​​ស្តីពី​ការ​បន្តធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ត្រួតពិនិត្យនិ​វាយតម្លៃ​របស់ក្រសួង​អភិវឌ្ឍន៍​ជនបទ​

- ពិភាក្សា​ជាមួយ​ជំនាញការ​ក្នុងការ​រៀបចំ​ផែនការ​បញ្ចូល​កា​រប្រែ​ប្រួល​​អាកាសធាតុ

- ចូលរួម​ពិភាក្សា​ពី​សូចនាករ​គោលដៅ​អភិវឌ្ឍន៍​សហ្សវត្ស​ន៍​កម្ពុជា​នៅ​ក្រសួងផែនការ

- ចូលរួម​ប្រជុំ​គណៈកម្មការ​ទឹកស្អាតអនាម័យ​ជនបទនៅ​នាយកដ្ឋានផ្គត់​ផ្គង់​ទឹក​ជនបទ​

- ជួបពិភាក្សា​ជាមួយ​ជំនាញការ UNICEF ពី​ការបញ្ចូល​សកម្មភាព តាមដាន និងវាយតម្លៃ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

- ប្រជុំពិភាក្សា​ស្តីពី​ស្ថិតិនិង​ទិន្នន័យនៅ​កាំបូឌីយ៉ាណា រៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួង ផែនការ

- ប្រជុំពិភាក្សា​ពី​ការរៀបចំ​អង្គភាព​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយជំនាញការ ADB

- ចូលរួមប្រជុំជាមួយគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជាពីការពិនិត្យឡើងវិញផែនការអភិវឌ្ឍន៍​អាងទន្លេមេគង្គ នៅខេត្តសៀមរាប​

- ចូលរួម​ប្រជុំពិភាក្សាគម្រោង​ផែនការ​ថវិកាឆ្នាំ ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅដំណា ក់កាល​ទី៣ ស្តីពីការធ្វើ​បទបង្ហាញ​​ពី​លទ្ធផលនៃការ​អនុវត្ត​ផែនការ​ថវិកាឆ្នាំ ២០១៣​ និងគ្រោង ផែនការ​ថវិកា​ឆ្នាំ ២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅ​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

- បញ្ចប់សេចក្តីព្រាងផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ជនបទ ២០១៤ -២០១៨ និងបញ្ជូនធាតុចូល ទៅ ក្រសួងផែនការ ដើម្បីបញ្ចូលក្នុងផែនការថ្នាក់ជាតិ NSDP 2014-2018

- ប្រជុំក្រុមការងារកំណែទម្រង់ដើម្បីពិនិត្យឡើងវិញពីវឌ្ឍនភាពដែល​គម្រោង PFM សម្រេច​បាន​ក្នុងឆមាសទី ១ ឆ្នាំ ២០១៣ ដឹកនាំដោយ ឯ.ឧ​. ជួប សំអាត អគ្គនាយក​រដ្ឋបាល ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារកំណែទម្រង់ PFM របស់​ក្រសួង

- ចូលរួម​ប្រជុំជាមួយបេសកកម្មរបស់ធានាគារអភិវឌ្ឍន៍អាស៊ី ក្នុងគម្រោងកំណែ​ទម្រង់​ការ​គ្រប់ គ្រង​ហិរញ្ញវត្ថុសាធារណៈដែលដឹកនាំដោយ លោក អ៊ុច ចំរើន តំណាងធានាគារ ADB ប្រចាំ​ប្រទេស​កម្ពុជា កិច្ច​ពិភាក្សា​បាន​ផ្តោតលើ​ការរៀបចំផែនការ ការរៀបចំថវិកា សវនកម្ម និង​ការ​បណ្តុះ​បណ្តាល ព្រមទាំងដំណើរការរៀបចំគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធតាមដាន និងវាយ តម្លៃ​របស់​ក្រសួង

- ចូលរួមប្រជុំប្រកាស​​អាណត្តិ​ថ្មី សម្រាប់នីតិកាលទី៥ នៃរដ្ឋសភារបស់ក្រសួងអភិវឌ្ឍន៍​ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​នៅ​ទីស្តីការក្រសួង

- ចូលរួមប្រជុំជាមួយជំនាញការ ADB ក្នុងគម្រោង​ការធ្វើឲ្យប្រសើរឡើងផ្លូវជនបទ (RRIP)នៅទីស្តីការក្រសួង

- ជួបពិភាក្សាជាមួយជំនាញការ​ ADB ពីវគ្គបណ្តុះបណ្តាល​ការតាមដាន និង​វាយ​តម្លៃសម្រាប់មន្រ្តី តាមបណ្តារាជធានី-ខេត្ត ​

- ចូលរួម​ប្រជុំ PFM-Kid off Meeting ជាមួយធានាគារអភិវឌ្ឍន៍អាស៊ី ADB អំពី​ការ​ពិនិត្យ​ឡើង​វិញ​ការ​អនុវត្ត​គម្រោង PFMRP ពាក់កណ្តាល​គម្រោង​នៅក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុសម្រាប់​ក្រសួង​​​ទាំងបី ( MRD, MAFF, MOWRAM)​

- ចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោល​សម្រាប់បង្រៀនដល់​មន្រ្តីរាជការ​ពី​កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ រៀបចំដោយនាយកដ្ឋាន​ថវិកា​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សណ្ឋាគារ Le Royal ភ្នំពេញ

- ចូលរួមសិក្ខាសាលាក្រុមការងារ​បច្ចេកទេស​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ផែនការ​យុទ្ធ សាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP 2014-2018)ថ្នាក់ជាតិ ដែល​រៀបចំដោយ​ក្រសួង​ផែនការ​នៅ​ខេត្ត​កំពង់ចាម

- ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង

- ធ្វើជាអ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​មន្រ្តី​រាជការ​ចំនួន ៩ ក្រសួង​ស្តីពី​កម្មវិធី​កំណែ​ទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រៀបចំដោយ​នាយកដ្ឋានថវិកា​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ នៅសណ្ឋាគារ Le Royal ភ្នំពេញរយៈពេល ២ ថ្ងៃ

- ចូលរួមប្រជុំឆ្លងរបាយការណ៍​ផែនការ​វិនិយោគ​សាធារណៈ PIP 2014-2016 នៅទីស្តីការ គណៈរដ្ឋមន្រ្តី

- ប្រជុំ​ជាមួយ​ ADB កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ លើ​បញ្ហា​ផែនការ​បន្ត​សម្រាប់​ឆ្នាំ ២០១៤ ៖

. ការ​បង្កើត​អង្គភាព​ថវិកា

. ទស្សនកិច្ច​សិក្សា​ក្រៅ​ប្រទេស

. វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​ពី M & E ​នៅ​ប្រទេស​ Malaysia

. ការ​ធ្វើ​សមាហរណកម្ម​រវាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា BSP និង​ផែនការ​វិនិយោគ​សាធា​រណៈ​ PIP

- ធ្វើជាគណៈអធិបតីក្នុង​​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​ផែនការ​ការិយាល័យ​ស្រុក ស្តីពី​ការ​រៀប​ចំ​ធ្វើ​ផែន ការ​សម្រាប់ការិ​យាល័យ​​​អភិវឌ្ឍន៍​ជនបទ​ថ្នាក់​ស្រុកនៅ​ខេត្ត​កំពត

- ចូល​រួម​ប្រជុំ​ ស្តីពី​ E-ministry នៅ​ទី​ស្តីការ​ក្រសួង​

- ប្រជុំ​ពិភាក្សា​ក្រុម​ការងារ​ NGOs ពិភាក្សា​លើ​បញ្ហា៖

. ទម្រង់​របាយការណ៍

. ទម្រង់​សំណើ​ផ្សេងៗ

- បន្ត​កែសម្រួល​ឯកសារ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជនបទ​ឆ្នាំ ២០១៤-២០១៨ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទជាមួយដៃគូអភិវឌ្ឍន៍ (​ ADB, WB, UNICEFF )

- ចូល​រួម​ប្រជុំ​ជាមួយជំនាញ​ ADB បញ្ហា​ទឹក​ស្អាត​ និងអនាម័យ​នៅ​ទី​ស្តីការ​ក្រសួង​

- ចូល​រួម​ពិភាក្សា​និងពិនិត្យឡើងវិញធាតុចូលក្នុង NSDP 2014-2018 ជាមួយ​ក្រ​សួង​ផែនការ នៅ​ខេត្ត​បាត់ដំបង ទាក់ទងនឹងសូចនាកររបស់ក្រសួងអភិវឌ្ឍន៍ជនបទ

 1. សកម្មភាព​ការងារ​ជំនាញ

កា​រិ​យា​ល័​ជំនាញ​ទាំង៥មាន​សកម្មភាព​ដូចខាងក្រោម៖

 1. ការិយាល័យ​កិច្ចការ​ទូទៅ

​- បានទទួល​លិខិត​ចូលចំនួន ​៣២៨ ច្បាប់​និង​លិខិត​ចេញ​ចំនួន ២៣៩ ច្បាប់

- បាន​កត់ត្រា​តាមដាន​វត្តមាន​មន្ត្រី​នាយកដ្ឋាន​ជាប្រចាំ​និង​រៀបចំ​របាយការណ៍​ប្រចាំខែ

- រៀបចំចាត់ចែង​លិខិតនិង​ធ្វើលិខិត​រដ្ឋបាល​គ្រប់​ប្រភេទ​របស់​នាយកដ្ឋាន

- រៀបចំនិង​ប្រមូល​ប្រ​វត្តិ​រូប​សង្ខេប​របស់​មន្ដ្រី​នាយកដ្ឋាន

- រៀបចំ​ថវិកា​តាម​កម្មវិធី​រប​ស់​នាយកដ្ឋាន

- ចូលរួម​វគ្គ​បណ្តុះបណ្តាលស្តីពី​ការងារ​គ្រប់​គង​រដ្ឋបាលថ្ងៃទី២៩-៣០ខែសីហាឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ

- ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​កម្មវិធី Outlook របស់​នាយកដ្ឋាន​បណ្តុះ​បណ្តាល​ និង​ស្រាវ​ជ្រាវ នៅ​ទី​ស្តី​ការ​ក្រសួង​ ថ្ងៃទី ០៩-១២ ខែ​កញ្ញា​ ឆ្នាំ ២០១៣

- ចូល​រួម​​សិក្ខា​សាលា ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​គម្រោង​បំពេញ​កម្ម​សិក្សា​ម​ន្ត្រី​វ័យ​ក្មេង​ជំនាន់​ទី ១០ នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០១៣ នៅ​កំពង់​ចាម

- ចូល​រួម​សិក្ខាសាលា​ស្តី​ពី​សហគ្រិន​ជនបទ​ថ្ងៃទី ០១-០២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ​កាំ​បូឌីយ៉ាណា

- ចូល​រួម​វគ្គបណ្តុះ​បណ្តាល​កម្មវិធី Ms Project ថ្ងៃទី ០២-០៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៣ នៅ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ

- បាន​រៀប​ចំ​ធ្វើ​និយ័ត​កម្ម​ថ្នាក់ (កាំប្រាក់បៀរវត្ស)​ សម្រាប់​មន្ត្រី​រាជការដែល​ខក​ខាន​ពុំ​ទាន់​បាន​ឡើង​កន្លង​មក

- ចូល​រួម​វគ្គបណ្តុះបណ្តាល ស្តី​ពី​ការ​វិនិយោគ Investment ថ្ងៃទី ២៥-២៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៣ នៅ​មជ្ឈមណ្ឌល​កម្ពុជា-សិង្ហបុរី

​- ចូល​រួម​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ ស្តីពី​​ការ​ដាក់​ឱ្យ​អនុវត្ត​ប្លង់​គណនី​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៣ នៅ​ទី​ស្តីការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ

- រៀបចំ​សំណើ​ដំឡើង​កាំប្រាក់ និង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​រាជការ​សម្រាប់​ឆ្នាំ ២០១៤

- រៀបចំ​រចនាសម្ព័ន្ធ និង​ប្រវត្តិ​រូប​មន្ត្រី​រាជការ​សម្រាប់​ឆ្នាំ ២០១៤

 1. ការិយាល័យ​ផែនការ​ និង​ស្ថិតិ

- រៀបចំ​ឯកសារសម្រាប់សិក្ខាសាលា និងប្រជុំផ្សេងៗរបស់នាយកដ្ឋាន៖

. ឯកសារសិក្ខាសាលា ស្តីពីការតាមដាន និងវាយតម្លៃ និងផែនការវិនិយោគ សាធារណៈ ២០១៤-២០១៦

. ឯកសារសិក្ខាសាលា ផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ​ ២០១៤-២០១៦ របស់ ក.អ.ជ.

​​. ឯកសារ​​​សិក្ខាសាលា​ស្តីពី​ផែនការ​ថវិកា​តាម​កម្ម​វិ​ធី​​ឆ្នាំ ២០១៤ របស់​ក.អ.ជ.ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ០១-០២ ខែ​សីហា ឆ្នាំ ២០១៣ នៅ​សៀមរាប​

​. ឯកសារ​សិក្ខាសាលាស្តីពី​ផែនការ​ថ្នាក់​ស្រុក​នៅ​ខេត្តព្រៃវែងថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០១៣

. ឯកសារ​សិក្ខាសាលាពិគ្រោះ​យោបល់ លើ​សេចក្តី​ព្រាង​ឯកសារ​ផែនការ​អភិវឌ្ឍន៍​ជន​បទ​​​រយៈ​ពេល ៥ ឆ្នាំ ២០១៤-២០១៨ នៅ​ខេត្ត​ព្រះ​សី​ហនុ

​. ឯកសារ​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រី​ផែនការ​ការិយាល័យ​ស្រុកស្តី​ពី​ការ​រៀប​ចំ​ធ្វើ​ផែនការ​សម្រាប់​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ថ្នាក់​ស្រុកនៅ​ខេត្ត​កំពត

- ពិនិត្យឡើងវិញ​កម្មវិធី​វិនិយោគសាធារណៈនិង​ត្រៀម​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​វិនិយោគសាធារណៈ ២០១៤-២០១៦

- បន្តរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ ២០១៤-២០១៦

- បាន​ចូលរួម​សិក្ខាសាលា​ជាមួយ​ក្រសួងផែនការថ្ងៃទី ២៥-២៦ ខែមេសាឆ្នាំ ២០១៣ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នៅ​ខេត្តកំពង់ចាម

- រៀបចំ​សិក្ខាសាលា​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​ថវិកាថ្ងៃទី ២៩-៣០ ខែមេសា ឆ្នាំ ២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា

- ចូលរួមសិក្ខាសាលាស្តីពីការបញ្ច្រាបផែនការថវិកា​ ទៅនឹងយេនឌ័រជាមួយក្រសួងកិច្ចការនារី ថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០១៣ នៅសណ្ឋាគារសាន់វ៉េ

- ចូលរួមសិក្ខាសាលាស្តីពីផែនការថវិកា​ជាមួយក្រសួងសេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុពីថ្ងៃទី ២២- ២៣ ខែ​ឧសភាឆ្នាំ ២០១៣ នៅសណ្ឋាគារឡឺរូយាល់

- បានរៀបចំផែនកាថវិការយៈពេល៣ឆ្នាំ ២០១៤ -២០១៦

- ចូលរួម​ប្រជុំ​ជាមួយ​ក្រសួងផែនការស្តីពី​ផែនការ​វិនិយោគសាធារណ:ឆ្នាំ ២០១៣-២០១៦ ថ្ងៃទី១៩ មិថុនា ២០១៣ នៅ​សណ្ឋាគារ Cambodiana

- រៀបចំ​ផែនការ​ថវិកាឆ្នាំ ២០១៤

- ចូល​រួមរៀបចំ​​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​រៀប​ចំ​ផែនការ​ថវិកាកម្មវិធី​ឆ្នាំ ២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

- ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ផែនការ​ថ្នាក់ស្រុក​នៅ​ខេត្តព្រៃវែង​ថ្ងៃទី ១៤ ខែសីហាឆ្នាំ២០១៣

- ចូលរួម​បើក​សិក្ខា​សិលា​នៅ​ខេត្តសៀមរាបស្តីពី​ផែនការ​ថវិកា​ឆ្នាំ ២០១៤ ថ្ងៃទី ០១-២ ខែសីហាឆ្នាំ២០១៣

- រៀប​ចំ​ប្រជុំ​ជា​មួយ​បណ្តា​នាយកដ្ឋាន​ ដើម្បី​បំពេញ​ទម្រង់​ P3 និង P4 នៅ​ថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ ២០១៣ នៅ​ទី​ស្តី​ការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​

- ចូលរួម​ប្រជុំ​ការងារ​ស្ថិតិ​នៅ​ក្រសួង​ផែនការ

 1. ការិយាល័យ​តាមដាន​និង​វាយតម្លៃ

- រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការតាមដានត្រួតពិនិត្យនិង​វាយតម្លៃ​ថវិកា​កម្មវិធី នៅ​ខេត្ត​ព្រះសីហនុ

- បាន​កែ​សម្រួល​ និង​ត្រួត​ពិនិត្យ M & E

- រៀបចំ​គម្រោង​បណ្តុះបណ្តាល​ស្តីពីការប្រើប្រាស់​សៀវភៅ M&E Guideline

- ចូលរួម​ប្រជុំ​សិក្ខាសាលា​ស្ដីពី​កសិកម្មនិង​ធារាសាស្ដ្រនៅ​ខេត្តសៀមរាប

- ចូលរួម​ប្រជុំ​ផែនការ​នៅ​កោះ​ពេជ្រ

- ចូលរួម​រៀប​ចំ​ឯកសារ​សិក្ខា​សាលា​ផែនការ​ថវិកាកម្មវិធី​ឆ្នាំ ២០១៤ របស់​ក្រសួង​​

- ចុះ​ពិនិត្យ​មើលផ្លូវ​ជា​លក្ខណៈ​ខួបនិង​ប្រចាំនិង​ផ្លូវ​ជំពូក ២១ ដោយ​វិស្វកម្ម និង​នាយកដ្ឋាន​ផ្លូវលំ​នៅតាម​ខេត្ត​៖ព្រះវិហារឧ​ត្ត​រ​មានជ័យសៀមរាបក្រចេះស្ទឹងត្រែងតាកែវស្វាយរៀងកំពង់ចាមកណ្តាលបន្ទាយមានជ័យនិង​បាត់ដំបង

- បាន​រៀប​ចំ​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​តាម​ដាន​ និង​វាយ​តម្លៃ​ដាក់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​​ពិនិត្យ​ និង​ចុះ​ហត្ថលេខា​

- ចូលរួម​ចរចារ​គម្រោង​ស្ថាបនា​ផ្លូវនិង​សំណង់​សិល្ប​ការ​ជំពូក ២១ ចំនួន ០៧ គម្រោង​ អនុវត្ត​ដោយ​ឧ​ត្ត​ម​សេនីយ៍ប៊ូផាន់​សារី

- ចូលរួម​ចរចារ​គម្រោង​ស្ថាបនា​ផ្លូវនិង​សំណង់​សិល្បការ​ជំពូក ២១ ចំនួន ១០ គម្រោង​អនុវត្ត​ដោយ​ឧ​ត្ត​ម​សេនីយ៍ខ្វាន់ស៊ា​ម

- ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវនៅ​ខេត្ត​រតនៈគីរីខេត្តកោះកុងនិង​ខេត្ត​ព្រៃវែង

- បាន​ប្រជុំ​ចរចារ​ថែទាំ​​ផ្លូវ​ប្រចាំ​​ជំពូក ៦១ អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានីខេត្ត​ចំនួន ១៩

- ចុះពិនិត្យមើលការជួសជុលផ្លូវ ស្ពាន នៅខេត្តកំពង់ធំ កំពង់ចាម ស្ទឹងត្រែង ប៉ៃលិន ពោធិសាត់ និងកំពង់ឆ្នាំង

 1. ការិយាល័យ​បច្ចេកវិទ្យាព័ត៌មាន

- ធ្វើ​ប្ចុប្បន្ន​ភាព ​website MRD

- បន្ត​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ផ្លូវ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

- ផ្ទៀង​ផ្ទាត់​បញ្ជីសារពើភ័ណ្ឌ​ផ្លូវនិង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ

- ជួសជុល​សម្ភារៈ​តាមនាយកដ្ឋាន ក្នុងក្រសួង

 1. ការិយាល័យ​អាស៊ាន​និង​សហប្រតិបត្តិការ​អន្តរជាតិ

- រៀបចំលិខិតគាំទ្រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទដើម្បីបន្តអនុស្សរណៈយោគយល់ជាមួយ ក្រសួងការបរទេស និងសហប្រតិ្តការអន្តរជាតិជូនអង្គការបានចំនួន ០៨ ៖

​. អង្គការ​មុ​ស្លិ​ម​អេ​ដ​កម្ពុជា (Muslim Aid Cambodia) ​

​. អង្គការDevelopment Technology Workshop

. អង្គការ​ប្រជាជន និង​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា (PDI-Cambodia)

​. អង្គការ​អុក​ស្វា​ម​អង់គ្លេស​នៅ​កម្ពុជា Oxfam GB in Cambodia​

​. អង្គការ​ទស្សនៈ​ពិភពលោកកម្ពុជា World Vision Cambodia ​

. អង្គការស៊ី​ដា​ប់បែល​យូ​អេស​កម្ពុជា CWS ​

. គណៈកម្មាធិការ​មិត្តភាព​ម៉ិ​ន​ណូ​ណៃ​ថ៌ MCC ​

. អាយ​ឌី​អ៊ីកម្ពុជា iDE Cambodia​

- ចុះ​កិច្ច​ព្រម​ព្រៀម​សហ​ប្រតិបត្តិការ​ថ្មី​ជាមួយ​អង្គការបានចំនួន ០២៖

. លៀន​អេ​ដ (Lien Aid)

. អង្គការ AOG

- ចេញលិខិត​គាំទ្រ​ ដើម្បីធ្វើស្លាកលេខយានយន្តជូនអង្គការ ចំនួន ០៤ ៖

​. ស្លាក​លេខ OI សម្រាប់​រថយន្ត ០១ គ្រឿង និងទោ​ចក្រយានយន្ត ០២​ គ្រឿង ជូនអង្គការ​គណៈកម្មាធិការ​មិត្តភាពម៉ិ​ន​ណូ​ណៃ​ថ៌ (MCC)

​. សុំស្លាក​លេខ OI សម្រាប់​ទោចក្រយាន​យន្ត ០៥គ្រឿងជូនអង្គការ​អុកស្វាមអង់​គ្លេស​ប្រចាំ​កម្ពុជា (Oxfam GB in Cambodia)

. ស្លាកលេខ ONG ​​រថយន្ត ០១ គ្រឿង ជូនទស្សនៈ​ពិភពលោក​កម្ពុជាWorld Vision Cambodia ​

. សុំស្លាកលេខ OI សម្រាប់​រថយន្ត ០១ គ្រឿងជូនអង្គការ International Development Enterprise Cambodia (iDE)

. ផ្តល់​ការ​គាំទ្ររ​បស់ក្រសួង​អភិវឌ្ឍន៍​ជនបទជូនអង្គការអេ​ស៊ី​អា/ការីតាស​អូស្ត្រាលី (ACR/​CA) ដើម្បីនាំចូលរថយន្តថ្មី ០១ គ្រឿង​ដោយការបង់​ពន្ធ និង​អាការ​ជា​បន្ទុក​របស់​រដ្ឋ

- បន្ត​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ជាមួយ​អង្គការ៖

. FH Cambodia

. Mennonite Center Committee (MCC)

. Caritas Cambodia

. ActionAid

. PADEK

. Asian Outreach Cambodia

​. អង្គការសហការ​ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា PADEK លើ​គម្រោង​កម្មវិធី “លើកកម្ពស់​ជីវភាពរ​ស់នៅ​របស់​ប្រជាជន​ក្រីក្រ​នៅ​តំបន់​ជនបទ”

- ជួបជាមួយអង្គការផ្សេងៗទៀត​ពាក់ព័ន្ធនឹង ៖

. ការបន្ត MoUជាអង្គការ AOC ដើម្បី​រៀបចំ​ឯកសារ​ចុះ​កិច្ច​ព្រម​ពៀង​សហ​ប្រតិបត្តិ​ការជាមួយក្រសួង

. ការបន្ត MoU ជាមួយ​អង្គការ Samaritan Pure ដើម្បី​រៀបចំ​ឯកសារ​បន្ត​កិច្ច​ព្រង​ព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង

. អង្គការFHC, MCC, DTW, RDI, Samaritan’s Pure International Relife,RDI

- ផ្តល់​ការគាំទ្រ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទជូន​អង្គការអភិវឌ្ឍន៍សហគ្រាសទឹកនិង​អនា ម័យ​កម្ពុជា (Water SHED) ដើម្បី​ពង្រីក​សក​ម្មភាព​អនុវត្ត​​គម្រោង​ទីផ្សារ​ទឹក​ស្អាត និង​អនាម័យ​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង

- ផ្តល់​ការគាំទ្រ​របស់​ក្រសួង​អភិវឌ្ឍ​ន៍​ជនបទជូន​អង្គការទឹកស្អាត ១០០១ ដើម្បី​នាំចូលនូវ​ឧបករណ៍​ផលិត​ទឹកស្អាត​ចំនួន ០៨ Pallets ដោយ​ការបង់ពន្ធនិង​អាការ​ជា​បន្ទុករបស់​រដ្ឋ

- ផ្តល់​ការគាំទ្រ​របស់​ក្រសួង​អភិវឌ្ឍ​ន៍ជនបទជូន​អង្គការ​ស៊ី​ដា​ប់បែល​យូ​អេសកម្ពុជា (CWS Cambodia) ដើម្បី​គាំទ្រ​កម្មវិធី “មណ្ឌល​បណ្តុះបណ្តាល​ធន​ធាន​ទឹកស្អាតនិង​អនាម័យ”

- ចូលរួម​ក្នុងការ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​នូវ​សៀវភៅ​ម​គ្គុ​ទ្ទេស​កៀរគរ​ធនធាន និង​របាយ​ការណ៍​ស្តីពីវិភាគទាន​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជាឆ្នាំ ២០១២

- ទទួល​របាយ​ការណ៍​របស់​អង្គការ​នានា ដែល​សហប្រតិ​បត្តិការ​ជាមួយ​ក្រសួង

- បាន​រៀប​ចំ​លិខិត​ជូន​ដំណឹង​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សមារីតាន់​ភើស ជូន​ឯកឧត្ត​​អភិ​បាល​​ នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​កំពង់​ឆ្នាំង

 1. ទិសដៅ​ផែនការ​បន្ត

- បូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០១៣ និងលើកទិសដៅឆ្នាំ ២០១៤

- បន្តរៀបចំអង្គភាពថវិកា

- បន្ត​រៀបចំ​ផែនការ​វិនិយោគសាធារណៈ២០១៥-២០១៧

- បន្ត​រៀបចំសេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ២០១៥-២០១៧

- រៀបចំ​ផែនការ​ថវិកា​ឆ្នាំ ២០១៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

 - អនុវត្ត​គ្រប់​សកម្មភាព​ទាំង ០៥ របស់​នាយកដ្ឋាន

ប្រធាន​នាយកដ្ឋាន

Scroll Up