របាយការណ៍​ប្រចាំខែ​​​ តុលា ឆ្នាំ ២០១៣ របស់​នាយកដ្ឋាន​ផែនការ និង​ទំនាក់ទំនង​សាធារណៈ
October 8, 2013 by Oudom SOK0
  1. ស្ថានភាព​មន្ត្រីរាជការ

ចំនួន​មន្ត្រីរាជការ​សរុប៖ ៣៨ នាក់ ​ស្ត្រី ០៩ នាក់

  1. ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន ០១ រូប និង អនុប្រធាន ០៩ រូប (ស្ត្រី ០១ រូប )
  2. ចំនួន​មន្ត្រីរាជការ ដែល​ស្ថិតនៅក្នុង​ភាព​ទំនេរ​គ្មាន​បៀរ​វត្ស៖គ្មាន
  3. ចំនួន​មន្ត្រីរាជការ​សម្រាកលំហែ​មាតុភាព៖គ្មាន
  4. មន្ត្រី​សហការ​ជាមួយ​គម្រោង​មាន​ដូចខាងក្រោមៈ
  5. មន្ត្រីកំពុងសិក្សាចំនួន ០១​ នាក់

- លោក អ៊ូ ម៉ានីរ៉ា សិក្សា​នៅសាលាភូមិន្ទរដ្ឋបាល

  1. មន្ត្រី​សហការ​ជាមួយ​គម្រោង​មាន​ដូចខាងក្រោមៈ

ល.រ នាម​និង​គោត្តនាម ភេទ មុខងារ គម្រោង​កម្មវិធី
1 ស្រ៊ុន ពិធូ អនុប្រធាននាយកដ្ឋាន គម្រោង​អភិវឌ្ឍន៍​តំបន់​ទំនាប​ទន្លេសាបTSLDP
2 ហ៊ីម វិ​ជិត អនុប្រធាននាយកដ្ឋាន កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទRIP
3 ទាង ឆាយ​ហៀ​ង ប្រធានការិយាល័យ គម្រោង​កេ​ត​សា​ណា
4 នៅ ចំរើន ប្រធានការិយាល័យ គម្រោង​កេ​ត​សា​ណា
5 ជ័យ ចាន់ថន អនុប្រធាន​ការិយាល័យ គម្រោងកេតសាណា
6 ហ៊ឹម សូមុនី អនុប្រធានការិយាល័យ គម្រោងកេតសាណា
7 ហ៊ឹម សូរ​ជាតិ មន្ត្រី កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទRIP
  1. សកម្មភាព​ថ្នាក់ដឹកនាំ​នាយកដ្ឋាន៖ថ្នាក់ដឹកនាំ​នាយកដ្ឋាន មាន​សកម្មភាព​ដូច​ខាង​ក្រោមៈ

- ចូលរួម​ប្រជុំ PFM-Kid off Meeting ជាមួយធានាគារអភិវឌ្ឍន៍អាស៊ី ADB អំពី​ការ​ពិនិត្យ​ឡើង​វិញ ការ​អនុវត្ត​គម្រោង PFMRP ពាក់កណ្តាល​គម្រោង នៅក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ទាំងបី ( MRD , MAFF , MOWRAM)​

- ចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោល សម្រាប់បង្រៀនដល់​មន្រ្តីរាជការ​ពី​កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង ហិរញ្ញវត្ថុសាធារណៈ រៀបចំដោយនាយកដ្ឋាន​ថវិកា​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សណ្ឋាគារ Le Royal ភ្នំពេញ

- ចូលរួមសិក្ខាសាលាក្រុមការងារ​បច្ចេកទេស​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ផែនការ​យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ (NSDP 2014-2018)ថ្នាក់ជាតិ រៀបចំដោយ​ក្រសួង​ផែនការ​នៅ​ខេត្ត​កំពង់ចាម

- ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង

- រៀបចំឯកសារសម្រាប់ធ្វើសិក្ខាសាលាពិគ្រោះ​យោបល់​ថ្នាក់​ជាតិលើ សេចក្តីព្រាង​ផែនការ​យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទឆ្នាំ ២០១៤ -២០១៨ របស់ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅខេត្តព្រះសីហនុ

- ធ្វើជាអ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​មន្រ្តី​រាជការ​ចំនួន ៩ ក្រសួង​ស្តីពី​កម្មវិធី​កំណែ​ទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រៀបចំដោយ​នាយកដ្ឋានថវិកា​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ នៅសណ្ឋាគារ Le Royal ភ្នំពេញ រយៈពេល ២ ថ្ងៃ

- ចូលរួមប្រជុំឆ្លងរបាយការណ៍​ផែនការ​វិនិយោគ​សាធារណៈ PIP 2014-2016

- កែលម្អឡើងវិញផែនការថវិកាឆ្នាំ ២០១៤ សម្រាប់​អនុវត្តឆ្នាំ ២០១៤ ខាងមុខ

- ប្រជុំពិភាក្សាពី ការ​រៀបចំ​ប្រព័ន្ធ តាមដាន និង​វាយតម្លៃ ជាមួយ​ជំនាញ​ការ M&E មកពី ADB នៅនាយកដ្ឋានផែនការ

- ជួបពិភាក្សាជាមួយតំណាង UNICEF ពី M&E សម្រាប់ កិច្ចស​ហការក្នុង​ការ​រៀបចំ​ប្រព័ន្ធ​តាម​ដាន និងវាយតម្លៃរបស់ក្រសួង ។

  1. សកម្មភាព​ការងារ​ជំនាញ៖ កា​រិ​យា​ល័​ជំនាញ​ទាំង ៥ មាន​សកម្មភាព​ដូចខាងក្រោម៖
  1. ការិយាល័យ​កិច្ចការ​ទូទៅ៖

. ការិយាល័យ​រដ្ឋបាល បានទទួល​លិខិត​ចូល ២៥ ច្បាប់ និង​លិខិត​ចេញ​ចំនួន ៥៩ ច្បាប់

. រៀបចំ ចាត់​ចែង​​លិខិត និង​ធ្វើ​លិខិត​រដ្ឋបាល​គ្រប់​ប្រភេទ​របស់​នាយកដ្ឋាន​

. រៀបចំ​​ថវិកា​តាម​កម្មវិធី​របស់​នាយកដ្ឋាន

. រៀប​ចំនិង​ចូល​រួម​សិក្ខាសាលាពិគ្រោះ​យោបល់ លើ​សេចក្តី​ព្រាង​ឯកសារ​ផែនការ​អភិវឌ្ឍន៍​ជនបទ​​រយៈ​ពេល ៥ ឆ្នាំ ២០១៤-២០១៨ នៅ​ខេត្ត​ព្រះ​សី​ហនុ​

  1. ការិយាល័យ​ផែនការ ស្ថិតិ៖ មាន​សកម្មភាព​ដូចខាងក្រោមៈ

- រៀប​ចំ​ប្រជុំ​ជា​មួយ​បណ្តា​នាយកដ្ឋាន​ ដើម្បី​បំពេញ​ទម្រង់​ P3 និង P4 នៅ​ថ្ងៃទី ៣០ ខែ​តុលា ឆ្នាំ ២០១៣ នៅ​ទី​ស្តី​ការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​

  1. ការិយាល័យ​តាមដាន និង​វាយតម្លៃ៖
  1. ការិយាល័យ​ព័ត៌មានវិទ្យា៖មាន​សកម្មភាព​ដូចខាងក្រោមៈ

. ធ្វើ​ប្ចុ​ប្បន្ន​ភាព website MRD

. កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ផ្លូវ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

. ជួសជុល​សម្ភារៈ​ការិយាល័យជូន​នាយកដ្ឋាន

  1. ការិយាល័យ​អាស៊ាន និង​សហប្រតិបត្តិការ​អន្តរជាតិ៖មាន​សកម្មភាព​ដូច​ខាង​ក្រោមៈ

- ផ្តល់ការគាំទ្ររបស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជូនអង្គការ​អុកស្វាម​អង់​គ្លេសនៅ​កម្ពុជា Oxfam GB in Cambodiaដើម្បីបន្តអនុស្សារណៈនៃ​​ការ​វិ​យោគ​យល់គ្នា​ជាមួយ​ក្រសួងការបទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ

  1. ការលំបាក

នាយកដ្ឋាន​ផែនការ និង​ទំនាក់ទំនង​សាធារណៈ​ពុំមាន​រថយន្ត សម្រាប់​ចុះ​បំពេញបេសកកម្ម​តាម បណ្តា​ខេត្ត ក្នុងការ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ផែនការ​អភិវឌ្ឍន៍ជនបទ ។

Scroll Up