របាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
March 7, 2018 by Oudom SOK0

 

I.សេចក្តី​ផ្តើម៖

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុ​ជាមាន ៖ផ្ទៃដី​សរុប ៦៦៧,៩០០ហិកតា។ ស្រុក និង ក្រុង​ដែលមាន​ព្រំប្រទល់​ជាប់ នឹង​ប្រទេស​ថៃ​គឺ៖ស្រុក​ម៉ាឡៃ ,ក្រុង​ប៉ោយប៉ែត ,ស្រុក​អូរជ្រៅ ,ស្វាយចេក និង         ថ្មពួក​មាន​ប្រវែង​សរុប១៥៣,៦៣០គ.ម។ខេត្ត​ចែកចេញជា ៖

-ស្រុក​ចំនួន០៧ និង​ក្រុង​ចំនូ​ន០២ (ក្រុង​សិរិ​សោភ័ណ និង ក្រុង​ប៉ោយប៉ែត )

-ឃុំ​ចំនួន៥៥ និង​សង្កាត់​ចំនួន ១០(គិត​ទាំង​សង្កាត់​ផ្សារកណ្តាល​របស់​ក្រុង​ប៉ោយ ប៉ែត​បង្កើត​ថ្មី)

-ភូមិ​ចំនួន ៦៦៣ភូមិ (គិត​ទាំង​ភូមិ​បង្កើត​ថ្មី​ចំនួន១២នៅ​ក្រុង​ប៉ោយប៉ែត  និង​ភូមិ​មិន ទាន់​ទទួលស្គាល់​ជា ផ្លូវការ​ចំនួន២៥ភូមិ )

-ប្រជាជន​សរុប ១៥២,៥៤៥គ្រួសារ មនុស្ស​រាយ ៧០៧,៦២៣នាក់ ក្នុងនោះ​ស្រី ៣៥៧,៦៦៣នាក់ ដង់ស៊ីតេ   ១០៤នាក់/គីឡូម៉ែត្រ​ការ៉េ ប្រជាពលរដ្ឋ១៨ឆ្នាំ​ឡើង​មាន ៤១៨,៦៨៩ នាក់ ក្នុងនោះ​ស្រី ២១៦,១០១នាក់។

II.ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត៖

១.ការងាររដ្ឋបាលៈ

ក-ស្ថានភាព​មន្ទី​រៈ

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ លាតសន្ធឹង​លើ​ផ្ទៃដី ៦ ,៨៤២៥ហិកតា ។ មាន​អាគារ ចំនួន១៦ខ្នង ដែល​សាងសង់​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​និង​ជំនួយ​ឧបត្ថម្ភ​របស់ អង្គការ UNDP/CARERE, ILO, NPA, OCKENDEN និង​ដោយ​គម្រោង NRDP។ មាន​ស្រះ​ទឹក​មួយ​ទំហំ (៨៥ម​x៤៥ម) មាន​ដី​ដែល​អាចធ្វើ​ស្រែ​បាន         ប្រមាណ ១ហិកតា និង​ដី​សម្រាប់​ដំណាំ​រួមផ្សំ​ប្រមាណ ២ហិកតា។ មាន​រោង​បាយ​រួម អាគារ​សម្រាប់​បុគ្គលិក​មកពី   ចម្ងាយ​ស្នាក់នៅ និង​មាន​រោង​ចិញ្ចឹមសត្វ​អាចអោយ​បុគ្គលិក​ចិញ្ចឹម សម្រួល​ដល់​ជីវភាព​រស់នៅ​បាន។ មន្ទីរ​បាន​ចិញ្ចឹម​ត្រី​ចំនួន ៤០០០ក្បាល  ដាំចេក ២៥០ដើម  ឈើ​ហូប​ផ្លែ​មួយ ចំនួន និង​ឈើ​យក​ម្លប់​មាន​បេង ១០០ ដើម។

ខ-ស្ថានភាព​របស់​បុគ្គលិក-មន្ត្រីរាជកា​រៈ

-លើ​ការងារ​គ្រប់គ្រង​និង​ដឹកនាំ​មន្ទីរ​មានៈ

-ថ្នាក់ដឹកនាំ​ចំនួន ៨រូប (ប្រធាន​មន្ទីរ និង អនុប្រធាន​មន្ទីរ ៧រូប)

-ការិយាល័យ​ជំនាញ​មាន៩ការិយាល័យ (ខ្វះ​ការិយាល័យ​បណ្តុះបណ្តាល-ស្រាវជ្រាវ)

-ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ក្រុង​ចំនួន ២ និង ស្រុក​ចំនួន៦ (ខ្វះ​ស្រុក​ម៉ាឡៃ)។

ចំនួន​មន្ត្រីរាជការ​សរុបៈ មន្ត្រីរាជការ​ក្របខ័ណ្ឌ​មាន​ចំនួន ៤១នាក់  ក្នុងនោះ៖

-ប្រុស                 ៣៥នាក់
-ស្រី          ០៦នាក់
-ចំនួន​ប្រពន្ធ         ២៤នាក់
-ចំនួន​កូន   ៣៨នាក់ ។

-ចំនួន​មន្ត្រីរាជការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌៈ             គ្មាន

-ចំនួន​មន្ត្រីរាជការ​ផ្ទេរ​ចូលៈ                                          គ្មាន
-ចំនួន​មន្ត្រីរាជការ​ផ្ទេរចេញៈ                                         គ្មាន

-ចំនួន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មីៈ                                    គ្មាន
-ចំនួន​មន្ត្រីរាជការ​បាន​តម្លើង​ថ្នាក់​និង​កម្រិត​ប្រាក់​បំណាច់​មុខងា​រៈ

-យោង​ប្រកា​សលេខ០១០១ /១២ ក​អ​ជ ចុះ​ថ្ងៃទី ០៩ខែ មេសា ឆ្នាំ២០១២

-យោង​ប្រកា​សលេខ០១២១ /១២ ក​អ​ជ ចុះ​ថ្ងៃទី ២២ខែ ឧសភា ឆ្នាំ២០១២

-យោង​ប្រកា​សលេខ ២០០ /១២  ម​ស ត្ររ  ចុះ​ថ្ងៃទី ០៥ខែ មេសា ឆ្នាំ២០១២ ។

តំលើង​ថ្នាក់​ប្រចាំឆ្នាំ២០១២ជូន​មន្ត្រីរាជការ ៣នាក់ៈ

១-លោក សាន ពិ​សិទ្ធ មន្ត្រី កា​រិ ផ្គត់ផ្គង់​ទឹក​ជនបទ

២-លោក ម៉ៅ ពិ​សេដ្ឋ មន្ត្រី​កា​រិ រដ្ឋបាល​និង​កិច្ចការ​ទូទៅ

៣-លោក សូ ហួ មន្ត្រី​កា​រិ ផ្លូវលំ​ជនបទ ។

តំលើង​កម្រិត​ប្រាក់​បំណាច់​មុខងារ​ជូន​ម្ត្រី​រាជការ ៦ នាក់ៈ

១-លោក ហែម  សុវណ្ណ អនុប្រធាន​មន្ទីរ

២-លោក សឹង  សុង​គូ ប្រធាន​កា​រិ សុខភាព​ជនបទ

៣-លោក រឿន សា​រួន ប្រធាន​កា​រិ ស្រុក​ភ្នំស្រុក

៤-លោក ឆូត វ៉ាន់ឌី ប្រធាន​កា​រិ ស្រុក​អូរជ្រៅ

៥-លោក ជួន ឈុន ប្រធាន​កា​រិ ស្រុក​ថ្មពួក

៦-លោក ម៉ិ​ញ ម៉ើ​ល ប្រធាន​ កា​រិស្រុក​ស្វាយចេក ។

-ចំនួន​មន្ត្រីរាជការ​ទទួលមរណៈភាពៈគ្មាន
ចំនួន​មន្ត្រីរាជការ​ដែល​ទៅ​បំពេញបេសកកម្ម​នៅ​បរទេសៈ ២នាក់ ក្នុងនោះ​ស្រី ១នាក់ រយៈពេល៣សប្តាហ៍ នៅ​ប្រទេស​កូរ៉េៈ

១-លោកស្រី កែវ ពេ​ជ្ជ​តា អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍

២-លោក សួន សុ​វ​ន្តា​រ មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ ។

-ចំនួន​មន្ត្រីរាជការ​សហការ​និង​ជា​ដៃគូ​ជាមួយ​គំរោង-អង្គការ​នានាៈ​ចំនួន​៣១នាក់​ក្នុងនោះ​ស្រី ០២នាក់ ។

-ចំនួន​បុគ្គលិក​ជាប់កិច្ចសន្យា​និង​បុគ្គលិក​អ​ណ្តែ​តៈ មន្ទីរ​បានធ្វើ​សំណើ​លេ​ខៈ ២៥៦ /១១ ម​អ​ជប/ប​ជ​ចុះ​ថ្ងៃទី    ១៩ខែតុលា​ឆ្នាំ២០១១ ស្តីពី​ការជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា និង​អណ្តែត​សំរាប់​ឆ្នាំ២០១២ ចំនួន ១៥នាក់ ក្នុងនោះ​ស្រី ០៣នាក់ៈ

-បុគ្គលិក​ជាប់កិច្ចសន្យា      ០៧នាក់        ក្នុងនោះ        ស្រី០១នាក់
- បុគ្គលិក​អណ្តែត              ០៨នាក់        ក្នុងនោះ        ស្រី ០២នាក់។

២-ការងារ​គណនេយ្យ និង ហិរញ្ញវត្ថុ៖    

ល.រ បរិយាយ ផែនការ​ថវិកា ចំណាយ សមតុល្យ
ថវិកា​សំរាប់​កិច្ចដំណើរការ​មន្ទីរ ៩៨២,៤០០,០០០៛ ៤៦៣,៧៤២,០០០៛ ៥១៨,៦៥៨,០០០‌៛

៣-ការងារផែនការ-ស្ថិតិៈ

-មន្ត្រីរបស់MAPUចុះប្រជុំឃុំគ្រប់ឃុំក្នុងស្រុកគោលដៅដើម្បីកំណត់ចំការមីនអាទិ​ភាព​ឆ្នាំ​២០១៣​​ និង​​ ធ្វើការបូកសរុបលទ្ធផលនៃការបោសសំអាតមីនប្រចាំខែ ត្រីមាស​ឆមាស​របស់ស្ថាប័នដែលកំពុងអនុវត្ត ។

-ចូលរូមជាមួយសាលាខេត្តឆ្លងពង្រាងផែនការវិនិយោគខេត្ត៣ឆ្នាំរំកិល២០១២-២០១៤

-ចូលរួមសិក្ខាសាលានៅក្រសួង ស្តីពីការរៀចចំផែនការយុទ្ធសាស្រ្តថវិកា ២០១៣-២០១៥

-ធ្វើផែនការយុទ្ធសាស្រ្តថវិកា២០១៣-២០១៥ជូនក្រសួង និង ខេត្តរួច ១០០%

-ធ្វើសុពលភាពផែនការ IRAP លើឃុំសំរោង និង ឃុំចង្ហារក្នុងស្រុកអូរជ្រៅសិក្ខា​សាលាថ្នាក់ឃុំរួច១០០% ។

៤-ការងារសវនកម្មនិងអធិការកិច្ចៈ

-ថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០១២ សវនកររបស់ក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ចុះ​អធិការ​កិច្ចពិនិត្យថវិកាឆ្នាំ២០១០។

-ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១២ ក្រុមអធិការកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះវាយតំលៃបញ្ចប់ផ្លូវថែទាំ ឆ្នាំ២០១១ ។

-ការចុះធ្វើអធិការកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  លើការគ្រប់គ្រង  រដ្ឋបាល និងហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទ ឆ្នាំ២០១១-២០១២ ។

៥.កិច្ចប្រជុំផ្សេងៗនិងទំនាក់ទំនងសាធារណៈ

-ទទួលលិខិតចូលចាប់ពីលេខ  ០០ ដល់ ១៥៥ ចំនួន ១៥៥លិខិតចូល
-លិខិតចេញ ចេញលិខិតពីលេខ០០ ដល់២៣៤ចំនួន២៣៤ លិខិតចេញ

-ការបញ្ជូនលិខិតទៅតាមមន្ទីរ - អង្គភាពជុំវិញខេត្ត ស្រុក-ក្រុង អង្គការនានា ចំនួន  ១២៤ លើក
-ចូលរួមប្រជុំនៅក្រសួង                                         ៣១លើក
-ចូលរួមប្រជុំនៅសាលាខេត្ត                                             ២៧លើក
-ចូលរួមប្រជុំជាមួយមន្ទីរ-អង្គការនានា                      ២២លើក

-ចូលរួមបញ្ចុះបឋមសិលានិងសម្ពោធសមិទ្ធិផលនានា          ១៦លើក

-ចូលរួមប្រជុំការងារគ្រោះមហន្តរាយខេត្ត                 ០២លើក
-ចុះបេសកកម្មតាមមូលដ្ឋាន                                           ៩៧លើក

-ចូលរួមបើកការដ្ឋានសាងសង់ផ្លូវជូនកងទ័ព            ០១ លើក

-ចូលរួមក្នុងវេទិការយុទ្ធសាស្រ្តគាំពារសង្គម              ០១ លើក

-ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ                 ០១ លើក

-ចូលរួមបដិសណ្ឋារៈកិច្ចប្រតិភូវៀតណាម                          ០១ លើក

-ចូលរួមទិវាបុណ្យជាតិ                                          ០៦លើក

-ចូលរួមទិវានារីអន្តរជាតិ៨មីនា២០១២                     ០១ លើក

-ចុះសួរសុខទុក្ខកងពលតូចលេខ៥២                              ០១ លើក

-ចូលរួមប្រជុំការងារយេនឌ័រ                                            ០២ លើក

-ចូលរួមប្រជុំគណៈកម្មាធិការកាងារស្រ្តីនិងកុមារ                 ០៤ លើក។

III-សកម្មភាពការងារ៖

១-ការងារផ្លូវលំជនបទៈ (តារាងភ្ជាប់ជូនលេខ ០១)

-បន្តចុះធ្វើបច្ចុប្បន្នភាពសារពើភ័ណ្ឌផ្លូវតាមខ្លឹមសារនៃលិខិតលេខ ០៣០/១១ក្រ.ស.មូ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ របស់ក្រុមការងាររៀបចំសារពើភ័ណ្ឌផ្លូវជនបទៈ​សំរេច​បាន១ ៨៤២ខ្សែ = ២ ៥៩០គ.ម លើផែនការ២ ៥៩០គមគិតជាភាគរយ ស្មើនឹង១០០ %នៃផែនការ។ ក្រុមការងារៀបចំឯកសារ និងធ្វើផែនទី។

-ជួសជុលផ្លូវដែលរងគ្រោះដោយទឹកជំនន់ឆ្នាំ២០១១ជំហាន១ចំនួន៥ខ្សែប្រវែង​៤,៤៦៥​​ គ.ម​​ ដែលរួច ១០០% មានៈ

-ពីផ្លូវជាតិលេខ៥ ទៅ ឃុំចង្ហារ      ប្រវែង  ១០,៣៨០ គម  សំរេចបាន ១០០%

-ពីផ្លូវជាតិលេខ៥ ទៅ ឃុំបត់ត្រង់   ប្រវែង    ៥,០២៥ គម  សំរេចបាន ១០០%

-ពីឃុំចំណោម ទៅ ភូមិសាយសាម៉ន ប្រវែង   ៧,៦០០ គម  សំរេចបាន ១០០%

-ពីថ្មពួក ទៅ ឃុំគោកកឋិន           ប្រវែង ១២,៩០០ គម  សំរេចបាន ១០០%

-ពីផ្លូវជាតិលេខ៥ ទៅ ឃុំតាគង់     ប្រវែង  ៨,៥៦០ គម  សំរេចបាន ១០០%

-ចុះសិក្សាផ្លូវដែលខូចខាតដោយគ្រោះទឹកជំនន់ឆ្នាំ២០១១​​ដើម្បីធ្វើការ​ ជួសជុលជំហាន​​ ​ទី២ ចំនួន ៣ខ្សែ មានប្រវែង ៣២,៦០០គម លូមូល៤កន្លែង  និងស្ពានបេតុងប្រវែង ១២ម​ចំនួន១កន្លែងៈ

-ពីភូមិសុខសាន្តសង្កាត់និមិត្តទៅភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ប្រវែង ១៦ គមនិងលូមូល៤កន្លែង ។

-ពីភូមិឈូក ឃុំចង្ហារ ទៅឃុំសឹង្ហ  ប្រវែង ៨,៦០គ.ម ( ឯកឧត្តមរដ្ឋមន្រ្តី​បានអនុញ្ញាត​អោយដំណើរការមុនពេលយុទ្ធនាការបោះឆ្នោត )។

- ពីផ្លូវជាតិលេខ៦ (តាប៉ុន) ទៅភូមិគោកទៀម ឃុំទឹកជោរ  ប្រវែង ៨គ.ម

-ស្ពានបេតុង ០១កន្លែង  ប្រវែង១២ម ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

២-ការងារផ្គត់ផ្គង់ទឹកជនបទៈ (តារាងភ្ជាប់ជូនលេខ ០២)

៣-ការងារអប់រំ អនាម័យសុខភាពបឋមៈ  (តារាងភ្ជាប់ជូនលេខ ០៣ )

-មន្ទីរបានធ្វើសំណើសុំសេចក្តីសំរេចពីខេត្ត ក្នុងការកែសំរួលសមាសភាព​ក្រុមការងារ​បច្ចេកទេស​​ថ្នាក់ខេត្ត កម្មវិធីទឹកស្អាត និង អនាម័យតាមសាលារៀននិងសហគមន៍ ។ប្រជុំផ្សព្វផ្សាយសេចក្តីសំរេចនិងពិភាក្សាលើការរៀបចំផែនទីសកម្មភាព​​​ រងារផ្គត់ផ្គង់​ ទឹក​ស្អាត និងអនាម័យ របស់មន្ទីរ  អង្គការពាក់ព័ន្ធនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១២។

៤-ការងារអភិវឌ្ឍន៍សហគមន៍ៈ (តារាងភ្ជាប់ជូនលេខ០៤)

-ចំនួនភូមិមានគអភ ៦៤៧ភូមិ លើចំនួនភូមិសរុប ៦៦៣ភូមិ មានសមាជិកសរុប                   ៥,៣១១នាក់ ក្នុងនោះស្រី ១១៥៧នាក់ (ភូមិដែលមិនទាន់មាន​ការទទួល​ស្គាល់ពីរាជរដ្ឋាភិបាលចំនួន ១៦ភូមិទៀតមិនទាន់មាន គ អ ភ នៅឡើយ ) ។

-នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ដោយបានការគាំទ្រ​​ និងសហការពីគម្រោង​WSSP-2​ ​បានចុះធ្វើការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ ភូមិនៅឃុំបុស្បូវ​ស្រុក​ព្រះ​នេត្រ​ព្រះចំនួន១វគ្គលើ ចំនួនភូមិ​ ១៧ភូមិ​​ មានអ្នកចូលរួមសរុប៨៥នាក់​ក្នុងនោះ​ស្រី​​ ២១​នាក់។

-មន្រ្តីរបស់ការិយាល័យសហគមន៍បានរៀបចំវគ្គបណ្តុះបណ្តាលគ.អ.ភ.សាកល្បងចំនួន​​ ១វគ្គ ស្ថិតនៅក្នុងឃុំតាបែន​ ស្រុកស្វាយចេក សរុបសិក្ខាកាម​ ៣៦នាក់ក្នុងនោះស្រី ៤នាក់ ដែលបានទទួលការឧបម្ថត្ភពីអង្គការទឹកស្អាត១០០១។

៥-ការងារបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សៈ (តារាងភ្ជាប់ជូនលេខ ០៥ )

លើការងារបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្ស មានៈ

-ការងារសិក្ខាសាលាៈ ១៧លើក អ្នកចូលរួម ៣៨នាក់ ក្នុងនោះស្រី ០២នាក់  រយៈពេល ២៥ថ្ងៃ។
-ការងារបណ្តុះបណ្តាលៈ ០៩លើក អ្នកចូលរួម ៣៨នាក់ ក្នុងនោះស្រី ០នាក់  រយៈពេល២៨ថ្ងៃ។

-ការងារទស្សនៈកិច្ចសិក្សាក្រៅប្រទេសៈ ០១លើក អ្នកចូលរួម ២នាក់ក្នុងនោះស្រី ១នាក់ រយៈពេល២១ថ្ងៃៈ

-លោក  សួន សុវន្តារ   មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគម៍​ទស្សនៈ​កិច្ចសិក្សា​នៅ​ប្រទេស​កូរ៉េ។

-លោកស្រី កែវ ពេជ្ជតា   អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគម៍​ទស្សនៈ​កិច្ចសិក្សា​នៅប្រទេសកូរ៉េ។

៦-ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទៈ (តារាងភ្ជាប់ជូនលេខ ០៦និង លេខ០៧ )

ក-ការងារធនាគារភូមិៈ

បានណែនាំអោយសហគមន៍ម្ចាស់ការក្នុងការរៀបចំកិច្ចសន្យាខ្ចីនិងសងស្រូវក្នុងសហគមន៍( លើធនាគារភូមិ ដែលប្រគល់ជូនសហគមន៍ទទួលខុសត្រូវ ក្នុងការគ្រប់ គ្រងចាប់ពីឆ្នាំ២០០០មក)។

ខ-ការងារឥណទានជនបទគាំទ្រសុខភាពសហគមន៍ៈ

-ទទួលបានថវិកាគាំទ្រពីអង្គការ USAID/RACHA មន្ទីរសំរេចបានៈ

*ស្រុកមង្គលបូរីៈ ឃុំបត់ត្រង់

-ភូមិព្រែកជីក                 ៥ក្រុម=២៦នាក់/២២នាក់ =  ១៦,៧០០,០០០រៀល
-ភូមិបត់ត្រង់តូច    ៨ក្រុម=៤៧នាក់/ ៤៦នាក់ = ៣០,៦០០,០០០រៀល

-ភូមិបត់ត្រង់ធំកើត          ៧ក្រុម =៣២នាក់/៣០នាក់ = ២១,៤៥០,០០០រៀល

*ក្រុងសិរីសោភ័ណៈ មាន៣សង្កាត់

*កោះពងសត្វៈ-ភូមិស្នាយដង្គត់៤ក្រុម=១៧នាក់/ ១៥នាក់=១១,២០០,០០០ រៀល

-ភូមិតាសុខ ២ក្រុម =៧នាក់/ ៧នាក់ =២,៣០០,០០០រៀល

*ម្កាក់ៈ

-ភូមិបែកចាន       ៦ក្រុម=២៦នាក់/២៦នាក់=១៥,៦៥០,០០០រៀល

*កំពង់ស្វាយៈ

-ភូមិសូភី ២១ក្រុម=១១៥នាក់/៩១នាក់ =៧៦,២១០,០០០រៀល

-ភូមិកង់វ៉ា ១៨ក្រុម=៨៨នាក់/ ៦៨នាក់= ៥៦,៦០០,០០០រៀល

-ភូមិពង្រ     ១០ក្រុម= ៤៨នាក់/៤៥នាក់ = ២៨,៥០០,០០០ រៀល

សរុបរួមៈ ៩ភូមិ =៨១ក្រុម =៤០៦នាក់/៣៤៩នាក់  = ២៥៩ ២១០ ០០០រៀល ។

៧.ការងារជនជាតិភាគតិចៈ

-ខេត្តមានជនជាតិកួយ រស់នៅក្នុងភូមិចំនួន ០២ គឺភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ចំនួន ៣៣១គ្រួសារ មនុស្សរាយចំនួន ១៧១២នាក់ ក្នុងនោះស្ត្រី ៨៧១ នាក់ ចំនួននេះជាតួលេខដែលមន្ទីរមិនទាន់បានធ្វើសុពលភាពឡើងវិញនៅឆ្នាំ២០១២។

៨.ការងារយេនឌ័រៈ

-យេនឌ័ររបស់មន្ទីរចូលរួមក្នុងវេទិការសាធារណៈមប្រធានបទរួមគ្នាពង្រឹងការអនុវត្ត ច្បាប់​ប្រឆាំងអំពើជួញដូរមនុស្សធ្វើអាជីវកម្មនិងរំលោភផ្លូវភេទលើស្រ្តី និងកុមារក្នុងខេត្ត​បន្ទាយ មានជ័យ។

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារបានប្រជុំសាមញ្ញលើកទី១ នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១២នៅសាលប្រជុំសាលាខេត្ត។

-ចូលរួមក្នុងទិវាអន្តរជាតិនារី  ០៨ មីនា ខួបលើកទី ១០១ ក្រោមប្រធានបទ អ្នកម្តាយ ដ៏ឆ្នើម របស់ខ្ញុំ ។

-រៀបចំពិធីសំណេះសំណាលអបអរទិវានារីអន្តរជាតិ៨មីនា នៅថ្ងៃទី ១៦ ខែមីនាឆ្នាំ២០១២ និងជូនវត្ថុអនុស្សាវរីយ៍ចំពោះមន្រ្តីរាជការជាស្រ្តីចំនួន ៩រូប ដែលក្នុងម្នាក់ៗទទួលបាន សំពត់ហូល ១សំពត់។

-ថ្ងៃទី២១ខែមីនាឆ្នាំ២០១២ យេនឌ័រមន្ទីរបានចូលរួមបូកសរុបការងារយេនឌ័រនៅ​មន្ទីរ​កិច្ច​ការ នារីខេត្ត។

-ការបញ្រ្ជាបយេនឌ័រទៅក្នុងការប្រជុំ និងវគ្គបណ្តុះបណ្តាលលើកដំបូងថ្នាក់ឃុំ និងថ្នាក់ ភូមិក្នុងគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ទី២ (RWSSP-2) ។

-ការបញ្ចូលស្រ្តីទៅក្នុងក្រុមស្នូលប្រើប្រាស់ទឹក និងក្រុមជាងក្នុងមូលដ្ឋានរបស់ គម្រោងផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ ទី២ (RWSSP-2) ។

-ប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ការងារស្រ្តីនិងកុមារប្រចាំខែកុម្ភៈ មីនា មេសា ឧសភានិង មិថុនាឆ្នាំ២០១២។

៩.ការងារអង្គការក្រៅរដ្ឋាភិបាលៈ

ក-អង្គការ CHO     

-ផ្តល់គ្រាប់ពូជ ៩មុខ ចំនួន ២៥០គ្រួសារ ក្នុងតំបន់គោលដៅក្រុងប៉ោយប៉ែត

-ផ្តល់ចបកាប់១០០ គ្រួសារក្នុងតំបន់គោលដៅក្រុងប៉ោយប៉ែត

-កម្មវិធីឥណទានជនបទ៤៥០គ្រួសារក្នុងរយៈពេល​​​​​​​​​​​​​​​​​​​​​​​​​​ ៣ឆ្នាំក្នុងតំបន់គោលដៅក្រុង​ប៉ោយ​ប៉ែត

-បណ្តុះបណ្តាលវិជ្ជាជីវៈ ៣៣០គ្រួសារក្នុងរយៈពេល៣ឆ្នាំក្នុងតំបន់គោលដៅ​ក្រុងប៉ោយ​ប៉ែត

-កម្មវិធីអប់រំក្រៅប្រព័ន្ឋ

-កម្មវិធីថែទាំអ្នកជំងឺអេដស៍

-កម្មវិធីទុបស្កាត់ការជួញដូរមនុស្ស

-កម្មវិធីអនាម័យទឹកស្អាត

-កម្មវិធីផ្ទះសុវត្ថិភាព។

ខ- អង្គការទឹកស្អាត ១០០១

-សហការជាមួយមន្ទីរក្នុងការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គអភ)    នៅឃុំតាបែន ១វគ្គ នៅឃុំតាបែន អ្នកចូលរួម ៣៦នាក់ក្នុងនោះស្រ្តី ៤នាក់។

គ- អង្គការ iDE:

-ជួបពិភាក្សាជាមួយប្រធានមន្ទីរលើគម្រោងទីផ្សារអនាម័យនៅកម្ពុជា ដោយបានធ្វើការ​បណ្តុះ​​បណ្តាលវិស័យឯកជនក្នុងការផលិតលូបង្គន់ លក់ក្នុងតំលៃថោកសមរម្យសំរាប់លក់​ជូន សហគមន៍ក្នុងរយៈពេល៣៦ខែ ចាប់ផ្តើមពីខែមករាឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០១៥ និង លើក កំពស់អនាម៍យអោយបានពី៤១% ទៅ៦០%ក្នុងស្រុកគោលដៅទាំង ៨ ។ក្នុងត្រីមាសទី១ ឆ្នាំ២០១២ នេះអនុវត្តលើស្រុកចំនួន៤ មង្គលបូរី ព្រះនេត្រព្រះ ថ្មពួក និងស្រុកអូរជ្រៅ បាន ៣២ បង្គន់  ។

ឃ-អង្គការ Help Age

- បង្កើតសមាគមមនុស្សចាស់

-អប់រំសុខភាពបឋមដល់សមាជិកសមាគមមនុស្សចាស់៣ភូមិ ចំនួន ១៦៤នាក់ (ប្រុស៤១នាក់ ស្រី១២៣នាក់ )ក្នុងស្រុកព្រះនេត្រព្រះ

- ជីកស្រះ ១ភូមិ នៅស្រុកព្រះនេត្រព្រះ ។

១០.ការងារគំរោង កម្មវិធីនានាៈ

ក-ការងារបោសសំអាតមីនៈ ការបោសសំអាតមីនក្នុងផែនការឆ្នាំ២០១២  សំរេចបាន​ដូចខាងក្រោមៈ

១ - CMAC    សំរេចបាន២២ ចំការមឺន  គិតជាផ្ទៃដី ១២២ហិកតា លើផែនការ ៩៤ ចំការមីន  គិតជាផ្ទៃដី ៥៧៦ ហិកតា អ្នកទទួលផល ១៨១គ្រួសារ។

២ - Hallo-Trust  សំរេចបាន  ៣៥ ចំការមីន  គិតជាផ្ទៃដី ១៦៨  ហិកតា លើផែនការ  ១១៦ ចំការមីន  គិតជាផ្ទៃដី  ៦០២ហិកតា អ្នកទទួលផល  ១៦៥គ្រួសារ។

៣ - MAG   សំរេចបាន ១ ចំការមឺន  គិតជាផ្ទៃដី ៤ ហិកតា លើផែនការ ១៥ ចំការមីន  គិតជាផ្ទៃដី ៧៥ហិកតា អ្នកទទួលផល ៦៤ គ្រួសារ។

៤ - CSHD  សំរេចបាន 0 ចំការមឺន  គិតជាផ្ទៃដី 0ហិកតា លើផែនការ ៧ ចំការមីន  គិតជាផ្ទៃដី ២៧ហិកតា អ្នកទទួលផល ៤៩ គ្រួសារ។

សរុបទូទាំងខេត្ត  បោសសំអាតបាន ៥៨ ចំការមឺន  គិតជាផ្ទៃដី ២៩៤  ហិកតា លើផែនការ  ២៣២ ចំការមីន  គិតជាផ្ទៃដី  ១២៨០ ហិកតា អ្នកទទួលផល ៤៥៩គ្រួសារ ។

ខ-គំរោងសាច់ប្រាក់ពលកម្ម CFW

អនុវត្តលើការជួសជុលផ្លូវដី ចំនួន ២០គម្រោង ប្រវែងសរុប៥.៨៦៦គ.ម លទ្ធផលសំរេចបាន១០០%មាន ១៨គម្រោង ប្រវែងសរុប  ៥.៧៨គ.ម  (មើលក្នុងតារាងឧបសម្ព័ន្ធ) ។

គ- គំរោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទី២ RWSSP-2

-រៀបចំអនុគម្រោងឃុំគោលដៅចំនួន ២ គឺ ឃុំណាំតៅនិងភ្នំដី នៃស្រុកភ្នំស្រុក

- ធ្វើលទ្ធកម្មទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានសំរាប់អនុគម្រោងឃុំបុស្បូវ

-រៀបចំកិច្ចសន្យាសំរាប់ការសាងសង់បង្គន់គ្រួសារ ពាងត្រងទឹក ការស្តារស្រះ ការខូង​អណ្តូងស្នប់ និងការសាងសង់បង្គន់សាធារណៈ ការសាងសង់អាងត្រង​ទឹកភ្លៀង​តាម​សាលារៀន

-ចុះរៀបចំក្រុមប្រើប្រាស់ទឹក និងក្រុមស្នូលតាមទីតាំងស្រះ និងអណ្តូងទាំង១៧ភូមិ ក្នុងឃុំបុស្បូវ

- ការបណ្តុះបណ្តាលលើកដំបូងដល់ថ្នាក់ឃុំនិងភូមិក្នុងឃុំបុស្បូវ

- ការបណ្តុះបណ្តាលក្រុមជាងទាំង៥ក្រុមក្នុងឃុំបុស្បូវ

- បណ្តុះបណ្តាលពីតួនាទីក្នុងគម្រោងរបស់ គអភ និង  ក្រុមស្នូលប្រើប្រាស់ទឹក

- បណ្តុះបណ្តាលពីសារបីស្តីពីការកែប្រែទម្លាប់ដល់ថ្នាក់ឃុំ  គអភ និង ជនបង្គោលភូមិ

- បណ្តុះបណ្តាលពី យុទ្ធសាស្រ្ត CLTS ដល់គអភ ក្រុមស្នូល និង ជនបង្គោលភូមិ

- សកម្មភាពចាក់លូ និង ចែកចាយបង្គន់គ្រួសារ ។

ឃ -កម្មវិធី UNICEF ចុះចាក់ក្លរតាមប្រភពទឹក អនុវត្តបានៈ

-ចំនួនក្នុងផែនការ ២៤៧ អណ្តូង  អនុវត្តបាន  ២៤៧ អណ្តូង ស្មើនឹង ១០០ % នៃផែនការ ។

-ប្រជុំផ្សព្វផ្សាយពីការងារអនាម័យនៅថ្នាក់ស្រុក ។

-ចុះសិក្សាស្ថានភាពភូមិ ពង្រឹងសមត្ថភាពក្រុមប្រើប្រាស់ទឹក និងអប់រំអនាម័យ​លើឃុំ​ចំនួន ២មាន១០ភូមិក្នុងស្រុកមង្គលបូរី ។

-បណ្តុះបណ្តាលយុទ្ធសាស្រ្ត CLTS ដល់ថ្នាក់ឃុំ ភូមិ ក្នុងស្រុកព្រះនេត្រព្រះ មង្គលបូរី និង ក្រុងសិរីសោភ័ណ ។

ង- កម្មវិធីសាងសង់អណ្តូងជាជំនួយរាជរដ្ឋាភិបាលឥណ្ឌាចំនួន ២០០អណ្តូង

-ទីប្រឹក្សាគម្រោងបន្តចុះសិក្សាទីតាំងគម្រោងលើស្រុក-ក្រុងទាំង៦ ។

-ទីប្រឹក្សាផ្នែកបច្ចេកទេសចុះសិក្សាទឹកក្រោមដីនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ។

IV-ការសន្និដ្ឋាន និង វាយតម្លៃៈ

-គម្រោងCFW កំពុងដំណើរការ និងចប់តាមផែនការគ្រោងទុក ។

-គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទី២(RWSSP-2)បានដំណើរ​ការតាម​កម្ម​វិធី។

-គម្រោងជួសជុលផ្លូវដែលរងគ្រោះដោយទឹកជំនន់ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល​ជំហានទី១បានចប់តាមផែនការ និងអាចបញ្ចប់ការជួសជុលជំហាន២នៅមុន​ពេលភ្លៀង​ធ្លាក់​​​​​ជោគជាំនៃរដូវវស្សាខាងមុខនេះ។

-គម្រោងកម្មវិធីឥណទានគាំទ្រសុខភាពសហគមន៍ដែលគាំទ្រថវិកាដោយអង្គការ RACHA បានដំណើរការទាន់ពេលវេលា ទទួលបានលទ្ធផលល្អ។

-កម្មវិធីដែលគាំទ្រដោយ UNICEF ដើម្បីបន្តអប់រំអនាម័យតាមសហគមន៍ និងសាលា​រៀន សំរាប់ឆ្នាំ២០១២ អាចដំណើរការដោយ ជោគជ័យ តាមកម្មវិធី​គ្រោងទុក។

-កម្មវិធីសាងសង់អណ្តូងជាជំនួយរាជរដ្ឋាភិបាលឥណ្ឌាចំនួន២០០ មិនទាន់អាចដំណើរ​ការ បានតាមការរំពឹងទុក។

V-សំណូមពរៈ

-សំណើសុំក្រសួងជួយផ្តល់ក្របខ័ណ្ឌថ្មីបន្ថែម និងបង្កលក្ខណៈអោយមានការ​ប្រឡងដើម្បី​ប្តូរប្រភេទកាំប្រាក់របស់មន្ត្រីរាជការអោយស្របទៅតាមតួនាទីនិងកំរិតសញ្ញាបត្រ័របស់មន្ត្រីម្នាក់ៗ។

មន្រ្តីរាជការបំរើការងារជាមួយគម្រោង កម្មវិធីនិងអង្គការដៃគូ

ល.រ គោត្តនាមនិងនាម ភេទ គម្រោង-កម្មវិធី-អង្គការ ភារកិច្ចដើម សេចក្តីផ្សេងៗ
ម៉ៅ  សូ RWSSP-2 ប្រធានមន្ទីរ ប្រធានក្រុមអនុវត្ត

គម្រោង

ជា  យុទ្ធារុណ - - អនុ មន្ទីរ ប្រធានគម្រោង
យូ  ហួត - - - មន្រ្តីត្រួត -វាយតំលៃ
កែវ  ឆាយ - - - បច្ចេកទេសទឹក
សឹង  សុងគូ - - ប្រធានការិ សុខភាព មន្រ្តីសុខភាព
ឌុច  សាវិន - - មន្រ្តីការិ សហគមន៍ គណនេយ្យ
ម៉ៅ  ពិសេដ្ឋ - - មន្រ្តីការិ រដ្ឋបាល មន្រ្តីរដ្ឋបាល
មែ  សុខុម - RWSSP-2 & RACHA ប្រធានការិ រដ្ឋបាល មន្រ្តី CD
សៀង  សេរី - RWSSP-2 UNICEF&ឥណ្ឌា អនុការិ ផ្គត់ផ្គង់ទឹក មន្រ្តីលទ្ធកម្ម
១០ ទុយ សុខ - RWSSP-2 បុគ្គលិក អណ្តែត បើកបរ
១១ កែវ  ពេជ្ជតា - អនុការិ អភិ សហគមន៍ អ្នកសំអាត
១២ ស៊ិន  សំហឿន RWSSP-2 & UNICEF អនុការិ ផ្គត់ផ្គង់ទឹក មន្រ្តីសំរបសំរួល
១៣ សាន  ពិសិដ្ឋ - RWSSP-2 មន្រ្តីការិ ផ្គត់ផ្គង់ទឹក -
១៤ ពៅ  រិទ្ធី - - អនុការិ អភិ ស្រុកភ្នំស្រុក -
១៥ លឹម សំអាន - - អនុការិ សុខភាព -
១៦ ខេង ញ៉ុល - CFW & កេតសាណា អនុ មន្ទីរ ប្រធានគម្រោង
១៧ ស៊ុំ  ឌីណុច - - ប្រធានការិ អភិ មង្គល គណនេយ្យ -បច្ចេកទេស
១៨ សែត  ចំរើន - CFW - កេតសាណា -ឥណ្ឌា អនុការិ ផ្លូវលំ ប្រធាន -បច្ចេកទេស
១៩ សួ  ហួ - ឥណ្ឌា & CFW មន្រ្តីផ្លូវលំ បច្ចេកទេស
២០ រឿន  សារួន - CFW & UNICEF ប្រធានការិ អភិ ភ្នំស្រុក បច្ចេកទេស
២១ ឡេង រ៉ានីន - MAPU ប្រធានការិ ផែនការ-ស្ថិតិ ប្រធានកម្មវិធី
២២ រិត  ប៊ុនរិន - - ប្រធានការិ អភិ ប៉ោយប៉ែត មន្រ្តី
២៣ ឆូត  វ៉ាន់ឌី - - ប្រធាន ការិ អូរជ្រៅ -
២៤ ម៉ិញ ម៉ើល - - ប្រធានការិ ស្វាយចេក -
២៥ ហែម សុវណ្ណ - កេតសាណា &UNICEF អនុ មន្ទីរ ប្រធានកម្មវិធី -M&E
២៦ សៅ  វ៉ា កេតសាណា អនុការិ រដ្ឋបាល រដ្ឋបាលនិងគណនេយ្យ
២៧ ស៊ីយ៉ុន  សុចិត្រ - គម្រោងទឹកជំនន់ អនុ មន្ទីរ ប្រធានគម្រោង
២៨ យ៉ាំ  ម៉េងហួត - - ប្រធានការិ ផ្លូវលំ បច្ចេកទេស
២៩ ស៊ុន  ឈៀវ - - មន្រ្តីការិ រដ្ឋបាល មន្ត្រីគម្រោង
៣០ សួន  សុវន្តារ - មន្រ្តីដៃគូ RACHA មន្រ្តីការិ អភិ សហគមន៍ មន្រ្តីដៃគូ
៣១ ទាក ឡាយហឿន - បុគ្គលិកអណ្តែត -

 

Scroll Up